ឡាវ​គ្រោង​ធ្វើ​ទំនប់​វារីអគ្គិសនី​មួយទៀត​លើ​ទន្លេ​មេគង្គ

  • 2020-05-12 01:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាវ​បាន​បញ្ចេញ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មីមួយទៀត នៅលើទន្លេមេគង្គ ដែលគ្រោង​ចាប់ផ្តើម​នៅចុងឆ្នាំនេះ។ នេះបើតាមសេចក្តីប្រកាស​របស់​គណៈកម្មការ​ទន្លេមេគង្គ កាលពីថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០។

ទំនប់វារីអគ្គិសនី​នេះ នឹង​ត្រូវចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ២ពាន់លានដុល្លារ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Datang Sanakham Hydropower ដែល​ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Datang International Power Generation របស់​ប្រទេសចិន។

ទំនប់ Sanakham នេះ​មានទីតាំងគម្រោង​នៅ​ចម្ងាយ ១៥៥គីឡូម៉ែត្រ​ភាគខាងជើង​ក្រុងវៀងចន្ទន៍ ដែល​អាចផលិតអគ្គិសនីបាន ៦៨៤មេហ្គាវ៉ាត់ នៅពេលចាប់ផ្តើមប្រតិបត្តិការដំបូងក្នុងឆ្នាំ​២០២៨។

ការសាងសង់​ទំនប់​វារីអគ្គិសនី​ គឺ​មាន​សារៈសំខាន់ណាស់​ដើម្បី​សម្រេច​ផែនការ​របស់​រដ្ឋាភិបាល​ឡាវ ក្នុងការនាំចេញ​អគ្គិសនី​ប្រមាណ ២ម៉ឺនមេហ្គាវ៉ាត់ទៅ​ប្រទេស​ជិតខាងត្រឹមឆ្នាំ​២០៣០។ ដោយឡែកទំនប់វារីអគ្គិសនីថ្មីនេះ គឺ​គម្រោងទី៦ ក្នុងចំណោម ៩គម្រោង ដែល​សង់​នៅលើទន្លេមេគង្គ​ក្នុងប្រទេសឡាវ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;