ឆ្នាំនេះ អ៊ីរ៉ង់ បានបាញ់មីស៊ីលច្រឡំគោលដៅ ២ដងហើយ ស្លាប់មិនចេះតិច
- 2020-05-12 03:14:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះ អ៊ីរ៉ង់ បានបាញ់មីស៊ីលច្រឡំគោលដៅ ២ដងហើយ ស្លាប់មិនចេះតិច
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ អ៊ីរ៉ង់ បានធ្វើសមយុទ្ធទ័ពជើងទឹក នៅក្នុងឈូងសមុទ្រអូម៉ង់។ ក្នុងសមយុទ្ធនេះ មានការបាញ់មីស៊ីលច្រឡំត្រូវនាវាចម្បាំងគ្នាឯងមួយគ្រឿង ដែលបណ្តាលឱ្យនាវិក ១៩នាក់ស្លាប់ និងរបួស ១៥នាក់។
ក្រោយហេតុការណ៍នេះកើតឡើង អ៊ីរ៉ង់បានចាប់ផ្តើមបើកការស៊ើបអង្កេតរកមូលហេតុហើយ។ វាបានកើតឡើងនៅជិតកំពង់ផែ Jask ចម្ងាយប្រហែល ១២៧០គីឡូម៉ែត្រភាគអាគ្នេយ៍នៃក្រុងតេរ៉ង់។
នាវានេះឈ្មោះ Konarak ផលិតនៅប្រទេសហូរឡង់ ដែលទើបតែជួសជុលឡើងវិញនៅក្នុងឆ្នាំ២០១៨។ វាមានប្រវែង ៤៧ម៉ែត្រ អាចផ្ទុកទម្ងន់បានដល់ ៤០តោន។
កាលពីខែមករាកន្លងទៅ កងទ័ពអ៊ីរ៉ង់ ក៏បានបាញ់មីស៊ីលច្រឡំទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿងផងដែរ ដែលបានបណ្តាលឱ្យមនុស្សនៅលើយន្តហោះ ១៧០នាក់ស្លាប់ទាំងអស់។ ហេតុការណ៍នេះ កើតឡើងក្នុងពេលដែលអ៊ីរ៉ង់ បានបាញ់មីស៊ីលទៅលើទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់៕