ចាំទិញប្រើទេ? បង្គន់ឆ្លាតវៃ អាចសម្គាល់ដឹងក្រយៅគូទ និងវិភាគរកជំងឺ
- 2020-05-12 06:15:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំទិញប្រើទេ? បង្គន់ឆ្លាតវៃ អាចសម្គាល់ដឹងក្រយៅគូទ និងវិភាគរកជំងឺ
ចន្លោះមិនឃើញ
មិនខុសពីទូរសព្ទឆ្លាតវៃ បង្គន់ទំនើបពិសេសមួយ ដែលជាការបង្កើតឡើងដោយសកលវិទ្យាល័យ Stanford អាចសម្គាល់ដឹងពីក្រយៅគូទរបស់អ្នកប្រើប្រាស់ ហើយកាន់តែអស្ចារ្យជាងនេះគឺអាចធ្វើរោគវិនិច្ឆ័យបានថែមទៀតផង។ គំនិតច្នៃប្រឌិតថ្មីនេះត្រូវបានចុះផ្សាយនៅក្នុងអត្ថបទសិក្សាមួយឈ្មោះថា Nature Biomedical Engineering កាលពីដើមខែមេសា ឆ្នាំ២០២០ ដែលមានអ្នកស្ម័គ្រចិត្តចូលរួមស្រាវជ្រាវចំនួន ២១នាក់។
ក្រុមអ្នកវិទ្យាសាស្ត្រ បង្កើតបង្គន់ឆ្លាតវៃនេះឡើង ក្នុងគោលបំណងចង់វិភាគទៅលើលាមក និងទឹកនោមរបស់អ្នកប្រើប្រាស់ ដើម្បីរកមើលប្រភេទជំងឺផ្សេងៗគ្នា ដោយក្នុងនោះក៏រាប់បញ្ចូលទាំងជំងឺមហារីកផងដែរ។ លោក Sanjiv Gambhir ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា "បង្គន់ឆ្លាតវៃគឺជាវិធីដ៏ល្អបំផុត ដើម្បីដឹងពីប្រភពនៃទិន្នន័យ ដែលគ្រប់គ្នាមិនសូវចាប់អារម្មណ៍ ហើយអ្នកប្រើប្រាស់គឺមិនចាំបាច់ធ្វើអីច្រើនប្លែកៗពីរាល់ដងឡើយ"។
នៅក្នុងបង្គន់មានបង្កប់នូវកាមេរ៉ាពិសេស រួមទាំង Sensor។ ពួកវាមានតួនាទីចាប់យករូបភាពនៃទឹកនោម ក៏ដូចជាលាមក ក្នុងការពិនិត្យមើលលំហូរ សំឡេង រយៈពេល កម្រិតប្រូតេអ៊ីន និងចំនួនកោសិកាឈាមស ជាដើម។
មុខងារគួរឲ្យចាប់អារម្មណ៍មួយទៀតគឺការសម្គាល់ដឹងពីអ្នកប្រើប្រាស់ ដោយប្រើក្រយៅម្រាមដៃ និងក្រយៅគូទ។ "គំនិតចម្បងគឺដើម្បីផ្ដល់នូវមតិយោបល់អំពីសុខភាពបុគ្គលឲ្យបានច្បាស់លាស់ ដូច្នេះហើយទើបយើងត្រូវប្រាកដប្រជាថា បង្គន់នេះអាចបែងចែកដឹងពីអ្នកប្រើប្រាស់នីមួយៗ។ យើងដឹងថាវាប្លែក តែក្រយៅគូទរបស់អ្នកពិតជាមានលក្ខណៈពិសេសណាស់"នេះជាការលើកឡើងរបស់លោក Gambhir៕