មន្ទីរពេទ្យ ៦ នៅ​អាហ្សង់ទីន​បាន ៥៤ ម៉ឺន​ដុល្លារ​បន្ថែម​ពី Lionel Messi

  • 2020-05-12 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ Lionel Messi ​បាន​បរិច្ចាគ​​ទឹក​ប្រាក់​បន្ថែម​ទៀត​ដល់​ទៅ ៥០ ​ម៉ឺន​(អឺរ៉ូ) ប្រមាណ​ជា ៥៤ ម៉ឺន​(ដុល្លារ) ​ជូន​ដល់​មន្ទីរពេទ្យ​ចំនួន ៦ នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី Goal បាន​រៀបរាប់​ថា ​ទឹក​ប្រាក់​ទាំង​នោះ​គឺ​រួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​កូវីដ ១៩ ។

Lionel Messi
ប្រទេស​អាហ្សង់ទីន ក៏​ដូច​ជា​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​កំពុង​ជួប​រង​ការ​វាយ​ប្រហារ​ដោយ​វីរុស​។

មកទល់​ថ្ងៃទី(១២ ខែឧសភា២០២០) អាហ្សង់ទីន ​កើត​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៦២៧៨ ករណី មាន​អ្នក​ស្លាប់ ៣១៤ ករណី និង​អ្នក​ជា​សះស្បើយ​ចំនួន ១៨៣៧ ករណី។

​ជម្រាប​ជូន​ផង​ដែរ​ថា​ កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ Messi ក៏​បាន​បរិច្ចាគ​ទឹក​ប្រាក់​ ១ លាន​អឺរ៉ូ​ ដើម្បី​ជួយ​ដល់​ការ​ទំនុក​បម្រុង​​និង ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​កូរ៉ូណា ឬ COVID-19 នៅ​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា​​ក្នុង​ប្រទេស​អេស្ប៉ាញ និង​អាហ្សង់ទីន​​ ផង​ដែរ បើ​ទោះ​បី​ជា​មាន​ការ​ស្នើ​កាត់​ប្រាក់ខែ​ជាង ៧០% ពី​សំណាក់​ក្លឹប​ខ្លួន​ក៏​ដោយ​៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Goal | en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;