អ្នកកាសែតសួររឿងអី បានជាលោក​ត្រាំ ប្រាប់​ឱ្យទៅសួរប្រទេសចិនវិញ? (មានវីដេអូ)

  • 2020-05-12 06:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងសន្និសីទ​កាសែតកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២០ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ការមិនសប្បាយចិត្ត និង​មិនឆ្លើយតបនឹងសំណួរ​របស់អ្នកកាសែតម្នាក់ ហើយថែមទាំងឱ្យអ្នកកាសែតរូបនោះ សួរប្រទេសចិនទៅវិញ។

អ្នកស្រី Weijia Jiang អ្នកយកព័ត៌មាន​របស់ CBS News បាន​សួរលោកត្រាំថា ហេតុអ្វីបាន​ជាលោកអះអាងថា អាមេរិក​កំពុង​ធ្វើបាន​ល្អប្រសើរ​ជាង​ប្រទេសដទៃទៀត ក្នុងការ​ធ្វើតេស្ត​រកវីរុសកូវីដ១៩។ «ហេតុអ្វីរឿងនេះ ជាការប្រកួតប្រជែងសកល បើរាល់ថ្ងៃនេះ ជនជាតិអាមេរិក នៅតែបន្តបាត់បង់ជីវិត?»។

លោក ដូណាល់ ត្រាំ បាន​និយាយថា «មានការបាត់បង់ជីវិត​គ្រប់កន្លែង​ក្នុងពិភពលោក ហើយ​ប្រហែល​ជាសំណួរនេះ អ្នកគួរតែសួរ​ប្រទេសចិនវិញទៅ កុំសួរខ្ញុំ សួរចិននូវសំណួរហ្នឹងទៅ អូខេ?»។

បន្ទាប់មកលោក ត្រាំ ព្យាយាម​បង្វែរឱ្យអ្នកកាសែតផ្សេងទៀតសួរ តែត្រូវអ្នកស្រី Weijia Jiang សួរកាត់វិញម្តងជាពីរដង ហើយភ្លាមៗ​លោក​ប្រធានាធិបតី​សម្រេច​បញ្ចប់សន្និសីទកាសែត​តែម្តង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;