​ព្រោះ​ហេតុផល​នេះ កីឡាករ​វៀតណាម​លេង​នៅ​ហូឡង់​ ​មិន​ត្រូវ​បាន​កាត់​ប្រាក់​ខែទេ​

  • 2020-05-12 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដោយ​យោង​តាម​ច្បាប់​ដែល​បាន​កំណត់​ដោយ​សហព័ន្ធ​បាល់ទាត់​ហូឡង់ ( KNVB ) ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​ផ្តល់​ជូន ដោយ​ក្លឹប​នៅ​ក្របខ័ណ្ឌ Eredivisie ដល់​កីឡាករ​មក​ពី​ក្រៅ​ទ្វីប​អឺរ៉ុប ​គឺ ៤៥ ម៉ឺនអឺរ៉ូ (€450,000) ក្នុង១ឆ្នាំ។

Van Hau ពេល​លេង​ក្នុង​លីគ​ហូឡង់
ដូចនេះ ក្លឹប Heerenveen SV មិន​អាច​កាត់​បន្ថយ​ប្រាក់​ខែ​របស់​ខ្សែ​ការពារ Van Hau សញ្ជាតិ​វៀតណាម​បាន​នោះ​ទេ ទោះ​បី​ជា​កំពុង​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ដោយ។

ជម្រាប​ជូន​ដែរ​ថា ខ្សែការពារ​ឆ្នើម​ជម្រើស​ជាតិ​វៀតណាមវ័យ ២១ ឆ្នាំ​រូបនេះ​ទទួល​បាន​ប្រាក់ឈ្នួលជិត ៥០ ម៉ឺន​ដុល្លារ ក្នុង​១ឆ្នាំ​ពេល​ប្រកប​អាជីព​នៅ​ហូឡង់៕ ប្រភព៖ Marin Football Talk

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;