រដ្ឋមន្រ្តីមហាផ្ទៃ ព្រមាន​ស្នងការ​នគរបាល​ខេត្តកំពង់ធំ

  • 2020-05-12 07:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ធ្វើការព្រមាន​លើកទី១ ចំពោះ​លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ។ មូលហេតុ ខ្វះការយកចិត្តទុកដាក់​លើការ​គ្រប់គ្រង និង​ដឹកនាំ។ នេះបើតាមប្រកាស​របស់​សម្តេច ស ខេង ចុះកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២០ និងទើបតែបែកធ្លាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២០នេះ។

ប្រកាសដដែលបន្តថា លោក​ឧត្តមសេនីយ៍ទោ ត្រូវកែប្រែនូវកំហុសឆ្គង និង​របៀបរបបការងារ​ដឹកនាំ​ឱ្យបាន​ត្រឹមត្រូវ។ ក្នុងករណី​នៅតែប្រព្រឹត្ត​ផ្ទុយពីការណែនាំ​ទៀតនោះ នឹង​ចាត់វិធានការ​តាមវិន័យ​របស់​កងកម្លាំងនគរបាលជាតិ។

អត្ថបទថ្មី
;