ធ្លាប់​ចូល​ទីលាន​រហូត តែ​​ម្ដង​នេះ Bundesliga ហាម​ដាច់​ខាត ពពែ​ តំណាង​ក្លឹប​ Koln

  • 2020-05-13 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វពពែ​ ដែល​ជា (mascot) តំណាង​ក្លឹប​ Koln មិន​ត្រូវ​បាន​ Bundesliga អនុញ្ញាត​ឲ្យ​ចូល​មក​ទីលាន​ជា​ដាច់​ខាត ខណៈ​ដែល​ (mascot) របស់​ក្លឹប​មួយ​នេះ ​ជា​សត្វ​ពាហនៈ​មែន​ទែន ​មិន​មែន​ជា​រូប​តុក្តា​ដូច​ក្លឹប​ដទៃ​នោះ​ទេ។ ការ​បង្ខាំង​នេះ​ក្រោម​ហេតុផល​ថា ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ១៩ ។

ពពែ​ ឈ្មោះ Hennes កំពុង​ស៊ីស្មៅនៅ​មុន​បើក​ការ​ប្រកួត​
ដូច្នេះ​ ​សត្វ​ពពែ​ ​នាំ​សំណាង​មួយ​នេះ​ ​នឹង​ត្រូវ​អវត្តមាន​ជា​លើក​ដំបូង​ ​​គិត​ចាប់​តាំង​ពី ១២ ឆ្នាំ​មុន​(២០០៨)។ មាន​ន័យ​ថាមុន​នឹង​​បើក​ការ​ប្រកួត​ ពពែ​ ឈ្មោះ Hennes នេះ​មិន​ដែល​បាត់​មុខ​ទេ​ គឺ​តែង​តែ​មាន​វត្តមាន​នៅ​មុន​បើក​ការ​ប្រកួត​ជា​និច្ច។
Koln នឹង​ត្រូវ​ប៉ះក្រុម Mainz 05

​ក្របខ័ណ្ឌ​លីគ​កំពូល​ Bundesliga នឹង​ចាប់​ផ្តើម​ប្រកួត​ឡើង​វិញ នៅ​ថ្ងៃទី ១៦ ខែ​ឧសភា ២០២០ ខណៈ​ដែល​ក្លឹប Koln (ឈរ​លេខ១០​ក្នុង​តារាង) ត្រូវ​ស្វាគមន៍​ក្រុម​​ Mainz 05 (ឈរ​លេខ ១៥ ក្នុង​តារាង) នៅ​ថ្ងៃ​អាទិត្យ​ទី ១៧ ​ដោយ​បិទទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំ​ទ្រ​ចូល​ទីលាន​នោះ​ទេ។

​យោង​តាម​ប្រភព​ពី straitstimes បាន​ឲ្យ​ដឹង​ថា ​វិធានការ​នៅអាល្លឺម៉ង់ គឺសម្រាប់​ការ​​ប្រកួត​ដែល​នៅសល់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋាន​ត្រឹម​តែ ៣០០០​ នាក់​​ប៉ុណ្ណោះ។

ក្នុង​នោះ​រួម​មាន​ ​កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏​ត្រូវ​អនុវត្ត​វិធាន​ការ​ការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ផង​ដែរ៕

ទស្សនាវីដេអូពេល ពពែ​ ឈ្មោះ Hennes រត់​ពេញទីលាន៖

ចំណាត់ថ្នាក់ Bundesliga គិតត្រឹមសប្ដាហ៍ទី ២៥

ប្រភព៖ Straits Times ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;