អ្នកនាំពាក្យលោក ពូទីន ឆ្លង​ជំងឺកូវីដ១៩

  • 2020-05-13 02:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Dmitry Peskov ដែល​ជាអ្នកនាំពាក្យ​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ឆ្លងជំងឺកូវីដ១៩ ហើយត្រូវបាន​បញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RIA Novosti កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២០។

លោក ពូទីន (ឆ្វេង) និងលោក Peskov (ស្តាំ)
លោក​បញ្ជាក់​ថា «បាទ ខ្ញុំធ្លាក់ខ្លួនឈឺ (កូវីដ១៩) ខ្ញុំកំពុង​ទទួលការព្យាបាល»។

អ្នកនាំពាក្យ​វ័យ ៥២ឆ្នាំរូបនេះ គឺជាមនុស្សទី២ហើយក្នុងរដ្ឋបាល ពូទីន និង​មន្ត្រី​រដ្ឋាភិបាលជាន់ខ្ពស់​ទី៥ ដែល​មានផ្ទុកជំងឺកូវីដ១៩។

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា តើលោក Peskov បាន​ជួបផ្ទាល់ជាមួយលោក ពូទីន ចុងក្រោយបំផុតនៅពេលណានោះទេ។ ប៉ុន្តែលោកអះអាងថា លោកបានជួបទាក់ទងផ្ទាល់ជាមួយលោក ពូទីន (មិនពាក់ម៉ាស់) ចុងក្រោយបំផុត​ កាលពីជាង១ខែមុន៕

ប្រភព៖ The Moscow Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;