ផ្ទះ​ទទឹង​ខ្លី​ប៉ុណ្ណឹង​មែន​ តែ​ផ្នែក​ខាង​ក្នុង​ប្រណីត​ គួរ​​ឲ្យ​ចង់​រស់​នៅ(មាន​វីដេអូ)

  • 2020-05-13 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Keret House ​បាន​ជាប់​ឈ្មោះ​ជា​ ផ្ទះ​ដ៏​ស្តើង (តូច​) បំផុត​ក្នុង​លោក ​ដែល​មាន​ទទឹង​មិន​ដល់ ២ ម៉ែត្រ​ផង ខណៈ​ដែល​ប្រវែង​សរុបគឺ ១៤.៥ មែ៉ត្រការេ ប៉ុណ្ណោះ​។

Keret House
បើ​ទោះ​ជា​ឃើញ​តូច​បែប​នេះ​ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​រចនា​យ៉ាង​ប្រណិត​ ​មាន​ចែក​ជា ២ ជាន់ ​ភ្ជាប់​គ្នា​ដោយ​ជណ្ដើរ​ដែក ​មាន​បន្ទប់​គេង ១ (ដាក់​គ្រែ​ដេក​បាន​ទំហំ ៣៦x៤៨ អ៊ិញ) មាន​ផ្ទះ​បាយ ១ (កន្លែង​លាង​ដៃ) និង​បន្ទប់​ទទួល​ភ្ញៀវ ១ ផង​ដែរ។ផ្ទះ​នេះ គូរប្លង់​និង​​រចនា​ដោយ​វិចត្រករ​ប៉ូឡូញ ​លោក Jakub Szczęsny ។

ផ្ទះ​មួយ​នេះ ​ត្រូវ​សាង​សង់​រួច​រាល់​នៅ​ឆ្នាំ ២០១២ ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រជុំ​ជន​ ​ក្នុង​ប្រទេស​ប៉ូឡូញ។ ​បច្ចុប្បន្ន​ បាន​បិទទ្វារ​ ដើម្បី​ជួស​ជុល​ផ្នែក​ខ្លះ ដែល​បាន​ខូចខាត ៕

​ទស្សនា​បណ្តុំ​រូបភាព​ស្អាតៗ​បំផុត​និងវីដេអូ នៅខាង​ក្រោម​នេះ៖​

ប្រភពរូបភាព៖ Page: Polish Modern Art Foundation

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;