ឆ្នេរឋានសួគ៌ មានសេវាកម្មទេសចរណ៍ជាច្រើន ដែលអ្នកអាចមិនធ្លាប់ដឹង!
- 2020-05-13 07:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នេរឋានសួគ៌ មានសេវាកម្មទេសចរណ៍ជាច្រើន ដែលអ្នកអាចមិនធ្លាប់ដឹង!
ចន្លោះមិនឃើញ
ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យាន្តជាតិសមុទ្រកោះរ៉ុង ស្ថិតក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅឆ្នេរឋានសួគ៌ យើងត្រូវធ្វើដំណើរតាមអូប័រចេញពីកំពង់ផែក្រុងព្រះសីហនុ សំដៅទៅដែនកោះដែលបណ្ដែតខ្លួនកណ្ដាលមហាសាគរ ប្រមាណ ១ម៉ោង២០នាទី យើងនឹងមកដល់ឆកសមុទ្រមួយ មានឆ្នេរដ៏ស្រស់ត្រកាល រង់ចាំស្វាគមន៍ភ្ញៀវទេសចរ។
ឆ្នេរភ្លោះដែលមានខ្សាច់សក្បុសនេះ មានប្រវែងសរុបជាង ១២០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចឆៀងខាងជើងនៃឧទ្យាន្តសមុទ្រកោះរ៉ុង។ បន្ថែមលើការកម្សាន្តលើឆ្នេរខ្សាច់ដ៏វែងអន្លាយ នៅទីនេះក៏មានសេវាកម្មទេសចរណ៍ផ្សេងៗទៀត ដូចជាការស្ទូចត្រីកម្សាន្ត ការជ្រមុជទឹកទស្សនាផ្កាថ្ម និងជីវចម្រុះគ្រប់ប្រភេទ។ អ្វីដែលអ្នកទេសចរមិនគួរមើលរំលង គឺការជិះកាយាក់ គយគន់ទេសភាពដងព្រែក ដែលមានទឹកថ្លាចាំងឆ្លុះដល់បាត។
ចង់ដឹងថាឆ្នេរឋានសួគ៌ មានអ្វីពិសេសទៀតនោះ សូមទស្សនាវីដេអូ ផ្លូវទៅស្រុគ វគ្គ ៣ ដូចខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕