ទូតអាមេរិក បញ្ជាក់ពីទឹកប្រាក់ដែលអាមេរិក ជូនកម្ពុជា ប្រយុទ្ធនឹងកូវីដ១៩
- ពុធ, 13 ឧសភា 2020 08:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតអាមេរិក បញ្ជាក់ពីទឹកប្រាក់ដែលអាមេរិក ជូនកម្ពុជា ប្រយុទ្ធនឹងកូវីដ១៩
ចន្លោះមិនឃើញ
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា នៅកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩តិច ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងមិនទាន់មានករណីមរណភាពដោយសារជំងឺនេះនៅឡើយ។ ជាមួយគ្នានេះ អាមេរិក បានផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយុទ្ធនឹងជំងឺនេះ គិតជាទឹកប្រាក់ប្រមាណ ៣,៥លានដុល្លារ។
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក Patrick Murphy ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
លោកបន្តថា ឆ្នាំ២០២០ គឺជាខួបទី៧០ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។ ក្រៅពីគម្រោងអភិវឌ្ឍន៍ អាមេរិកគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់៕