ស្វា១ក្បាលរើសកូនឆ្កែអនាថា មកចិញ្ចឹមបីបាច់ដូចកូនបង្កើត!
- 2020-05-15 01:43:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វា១ក្បាលរើសកូនឆ្កែអនាថា មកចិញ្ចឹមបីបាច់ដូចកូនបង្កើត!
ចន្លោះមិនឃើញ
Rhesus គឺជាសត្វស្វា១ក្បាល ដែលទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់មហាជន ដោយសារតែក្ដីអាណិតស្រឡាញ់របស់វាមិនងាយឃើញសត្វដទៃណាអាចធ្វើដូចបាន។ ស្ថិតនៅក្នុងស្រុក Rode ប្រទេសឥណ្ឌា សត្វស្វា Rhesus បានរើសយកកូនឆ្កែអនាថា១ក្បាលមកចិញ្ចឹមបីបាច់ថែរក្សា ហាក់បីដូចជាកូនបង្កើតរបស់វាអ៊ីចឹង។
Rhesus រមែងតាមថែទាំកូនឆ្កែជាប់ជានិច្ច ហើយបានការពារវាពីការវាយប្រហារពីពពួកឆ្កែតាមផ្លូវនានាផងដែរ។ ប្រជាជននៅទីនោះដំបូងឡើយគិតថា វាជារឿងចម្លែក តែក្រោយមកពួកគេក៏បានបង្ហាញសេចក្ដីអាណិតស្រឡាញ់យ៉ាងខ្លាំងចំពោះចិត្តសប្បុរសរបស់ស្វា Rhesus។ អ្នកស្រុកបានចាប់ផ្ដើមបោះចំណីអាហារឲ្យ Rhesus និងកូនឆ្កែ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សត្វស្វាតែងឲ្យកូនឆ្កែស៊ីចំណីមុនវាទើបវាហ៊ានស៊ីតាមក្រោយ។
មិនថាតែប្រជាជននៅក្នុងស្រុកភូមិនោះទេ សូម្បីសារព័ត៌មានជាច្រើននៅក្នុងប្រទេសឥណ្ឌាក៏ចុះផ្សាយពីរឿងមនោសញ្ចេតនារវាងស្វានិងកូនឆ្កែ១គូនេះជាហូរហែផងដែរ ដោយលើកឡើងអំពីគុណតម្លៃ ក៏ដូចជាមេរៀនជីវិតពាក់ព័ន្ធនឹងទំនាក់ទំនងដោយមិនប្រកាន់ពូជ ឬប្រភេទឡើយ៕