Hat-trick ម្នាក់​ឯង​ទាំង​ស៊ុត​និង Assist ជួយ​ក្រុម​ឈ្នះ ៨-០ រដូវ​កាល​នេះ​មុន​នឹង​ផ្ទុះ​វីរុស

  • 2020-05-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ Timo Werner ដែលអ្នកទាំងអស់គ្នាបានឮឈ្មោះរូបគេម្តងហើយកាលចាប់ផ្តើមរដូវកាល អំឡុងពេលគេធ្វើព្យុះភ្លៀងស៊ុតចូលនៅលីគកំពូលអាល្លឺម៉ងឲ្យក្រុមគោជល់ Redbull Leipzig សឹងតែគ្រប់ប្រកួតដែលបានចូលលេងនិងពានអឺរ៉ុបផងដែរ។

ស្ថិតិដែលកីឡាករអាល្លឺម៉ង់រូបនេះ អាចធ្វើបានឥតខ្ចោះគឺ Hat-trick ម្នាក់ឯងទាំងស៊ុតនិង Assist ជួយក្រុមឈ្នះ ៨-០ លើក្រុម FSV Mainz ក្នុងការប្រកួតពានលីគកាលខែវិច្ឆិកា ២០១៩ កន្លងទៅ​ មុននឹង​លីគ​ផ្ធាក​ដោយ​សារ​វីរុស​កូវីដ១៩។

Timo Werner /រូបថត៖ Fanzine
បច្ចុប្បន្នជើងស៊ុតម្នាក់នេះត្រូវបាន Liverpool ក្រុមការពារតំណែងជើងឯក Champions League 2019 កំពុងចែចង់យកទៅទឹកដី Anfield អង់គ្លេសក្នុងតម្លៃប្រមាណ ៥០ លានផោន ។ គ្រាដែលកូនក្រុមលោក Klopp នៅតំបន់ប្រយុទ្ធពីរខាងលើគឺ Sadio Mane និង Mohamed Salah អាចនឹងត្រូវជាប់ភារកិច្ចឲ្យជាតិក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations នៅឆ្នាំក្រោយ។ ក្លឹប​ដទៃៗដូចជា Manchester និង Chelsea ក៏បង្ហាញចំណាប់អារម្មណ៍ ចង់បានរូបគេដែរ។

Werner លេងឲ្យ Leipzig នៅលីគ ៣០ ប្រកួតស៊ុតចូល ២៥ គ្រាប់និងបោះបាល់ឲ្យមិត្តរួមក្រុមបាន ១០ ដង។ គេក៏កំពុងប្រជែងជាមួយ Lewandowski យកតំណែងស្បែកជើងមាសទាំងក្នុងស្រុក និងនៅទូទាំងលីគកំពូល ៥ អឺរ៉ុប។

ត្បិតតែមិនទាន់ចប់រដូវកាល ២០១៩-២០២០ ក៏ដោយ សង្កេតឃើញថាមានស្ថិតស្រដៀងគ្នានេះកើតឡើងរួចបាត់ហើយ។ ក្រៅពីរូបគេនៅមានកីឡាករ ១០ រូបមកពីលីគផ្សេងទៀតអាច assist បោះបាល់ឲ្យមិត្តរួមក្រុមបានសម្រេច ៣ ដងក្នុងមួយប្រកួតដូចគ្នាផងដែរ តែមិនអាចស៊ុតបាន ៣ គ្រាប់ម្នាក់ឯងបាន៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Timo Werner /រូបថត៖ Fanzine

អត្ថបទបន្ត៖

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;