លោក ថោង ខុន ស្នើឲ្យម្ចាស់សណ្ឋាគារ និងសេវាកម្មទេសចរណ៍កែលម្អគុណភាពក្នុងឱកាសកូវីដ១៩
- 2020-05-15 02:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថោង ខុន ស្នើឲ្យម្ចាស់សណ្ឋាគារ និងសេវាកម្មទេសចរណ៍កែលម្អគុណភាពក្នុងឱកាសកូវីដ១៩
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០នេះ នៅទូទាំងប្រទេសកម្ពុជាមានមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួនជិត១ម៉ឺនទីតាំង ក្នុងនោះមានសណ្ឋាគារ ចំនួន១៤៤០ទីតាំងស្មើនឹងជិត៥ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន២៦៤៣ទីតាំងស្មើនឹងជាង៣៤០០០បន្ទប់៕
ប្រភព៖ ក្រសួងព័ត៌មាន