Bayern Munich បាន​ក្លាយ​ជា​​ដៃគូ​សហការ​ផ្លូវការ​ជាមួយ​ TikTok

  • 2020-05-15 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


FC Bayern Munich ​​ប្រកាស​ថា ​បាន​ក្លាយ​ជា​ដៃគូ​សហការ​​ផ្លូវការ​​ជាមួយ​​ក្រុមហ៊ុន​ Douyin ​ជា​​សម្ព័ន្ធ​​​បង​ប្អូន​របស់​ Bytedance ​ដែល​បង្កើត​ចេញ​ជា​ទម្រង់​ Platform កម្សាន្ត​មួយ​ដ៏​ល្បី​ឈ្មោះ​គឺ TikTok ។

មុន​នឹង​ការ​ប្រកាស​ផ្លូវការ​ ក្លឹប​ដ៏​ជោគជ័យ​ជាង​គេ​នៅ​អាល្លឺម៉ង់​មួយ​នេះ​ ​បាន​បង្កើត​គណនី​តាំង​ពី​ឆ្នាំ ២០១៨ ​មក​ទល់​ពេល​នេះ​កើន​ចំនួន​អ្នក​ Followers ​ច្រើន​ជាង ៨ សែន​គណនី​រួច​មក​ហើយ។

​ថ្មីៗ​នេះ​គេ​ក៏​សង្កេត​ឃើញ​កីឡាករ​ល្បីៗ​​របស់​​ក្លឹប​​​ដូចជា Lewandowski, Alphonso Davies និង​ Thomas Muller ​បង្កើត​គណនី​ផ្ទាល់​ខ្លួន​ និង​ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​ រាំ និង​ច្រៀង​លេង ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ផង​ដែរ​​ ពេល​ស្នាក់​នៅ​ផ្ទះ​​អំឡុង​ផ្ទុះ​វីរុស​កូវីដ ១៩ ។

គោលបំណង​នៃ​ការ​ចាប់​ដៃ​គូ​សហការ​ថ្មី​នេះ​ ​ត្រូវ​បាន​​លោក​ Jörg Wacker ជា​ថ្នាក់​ដឹកនាំ​ម្នាក់​របស់​ក្លឹប បាន​ថ្លែង​ថា​ គឺ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ប្រជាប្រិយភាព​របស់​ក្រុម​ហ៊ុន​ ​និង​កីឡាករ​របស់​ក្លឹប​ ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​គាំទ្រ។

​ចំណែក​លោក​ Rouven Kasper ​ជា​ប្រធាន​ក្លឹប Bayern ប្រចាំ​នៅ​តំបន់​អាស៊ី​បាន​ថ្លែង​ថា ​ភាព​ជា​ដៃ​គូ​នេះ គឺ​យើង​មើល​ឃើញ​ពី​មហិច្ឆតា​បាល់​ទាត់​នៃ​ការ​អភិវឌ្ឍន៍​ក្នុង​​ប្រទេស​ចិន។ ជាមួយ​នឹង​ទម្រង់​វីដេអូ​ខ្លីៗ​នេះ​ ​TikTok ​អាច​ឲ្យ​នឹង​មាន​ Feature ថ្មីៗ​បន្ថែម​ដើម្បី​ជួយ​ឲ្យ ក្លឹប​ទាក់​ទាញ​បាន​អ្នក​គាំទ្រ​យុវវ័យ​ក្នុង​ប្រទេស​ចិន បន្ថែម​ទៀត​ផង​ដែរ​៕ ប្រភព៖ FC Bayern

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;