Bundesliga ពេល​​ប្រកួត​ឡើង​វិញ​មាន​ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ

  • 2020-05-18 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ក្រោយ​ប្រកួត​បញ្ចប់​សប្ដាហ៍​ទី ២៦ ដែល​ជា​សប្ដាហ៍​​​ដំបូង​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នៅ​ Bundesliga គេ​សង្កេត​ឃើញ​មាន​ ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ​ៗ ដូច​ខាង​ក្រោម​នេះ៖

​Bayern Muchen ជា​ក្រុម​ដំបូង​គេ​ដែល​ចាយ​ពេល​តែ​ ១៦ ​​ប្រកួត​ស៊ុត​បាន ៥០ គ្រាប់​លឿន​បំផុត បើ​ធៀប​នឹង​ក្រុម​ធំ​ៗ​នៅ​លីគ​កំពូល​ទាំង ៥ អឺរ៉ុប។ ក្លឹប Bayern Muchen បន្ត​ឈរ​កំពូល​តារាង​មាន ៥៨ ​ពិន្ទុ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម FC Union Berlin ​ដោយ​លទ្ធផល ២-០ ។

ក្រុម Bayern ជា​ក្រុម​ដំបូង​គេ​ដែល​ចាយ​ពេល​តែ​ ១៦ ​​ប្រកួត​ស៊ុត​បាន ៥០ គ្រាប់​លឿន​បំផុត

ចំណែក​ស្ថិតិ​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​គឺ Robert Lewandowski ​រក​បាន ២៦ ​គ្រាប់(បង្ហាញ​ខ្លួនតែ ២៤ ដង)​ ​​តាម​ពី​ក្រោយ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប RB Leipzig ​ស៊ុត​បាន ២១ គ្រាប់​ (គិត​ត្រឹម​សប្ដាហ៍​ទី ២៦)។

សម្រាប់​ក្រុម​លេខ ២ គឺ Borussia Dortmund មាន ៥៤ ពិន្ទុ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Schalke 04 ដោយ​លទ្ធផល ៤-០ ។ ខ្សែ​ប្រយុទ្ធ​ Erling Haaland ​ជា​កីឡាករ​ស៊ុត​បើក​ឆាក​ដំបូង​គេ​ (ជា​សប្ដាហ៍​​​ដំបូង​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នៅ​ Bundesliga )។

Haaland ​រដូវ​កាល​នេះ មកចូល​រួម​នៅ​អាល្លឺម៉ង​រដូវកាល​ដំបូង តែ​អាច​រកគ្រាប់​បាល់បាន ១៣ គ្រាប់​ត្រឹម​តែ ១២ ប្រកួត​ប៉ុណ្ណោះ។ បើ​​គិត​តែក្នុង​លីគ Haaland ស៊ុត​ចូល ១០ គ្រាប់​ពេល​ចូល​លេងតែ​ ៩ ដង។

រីឯ​​កីឡាករ​ទាត់​បញ្ចូល​ទី​លឿន​បំផុត ចំណាយ​ពេល​តែ ១ នាទី​ គឺ​ខ្សែ​ប្រយុទ្ធ​ Alassane Plea លេង​ឲ្យ​ក្លឹប​ Borussia Mönchenglad ​ក្រោយ​ចប់​ការ​ប្រកួត​ឈ្នះ​ក្រុម Mönchenglad ឈ្នះ Eintracht Frankfurt ដោយ​លទ្ធផល ៣-១ ៕

Lewandowski ប៉េណាល់ទីចូលនៅនាទី ៤០ បន្តជា​ top scorer
Erling Haaland ស៊ុត​ចូល ១០ គ្រាប់​ពេល​ចូល​លេងតែ​ ៩ ដង
ខ្សែ​ប្រយុទ្ធ​ Alassane Plea ជាកីឡាករ​ទាត់​បញ្ចូល​ទី​លឿន​បំផុត ចំណាយ​ពេល​តែ ១ នាទី​ ​

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

-នេះ​ចំណាត់ថ្នាក់ Bundesliga គិតត្រឹមសប្ដាហ៍ទី ២៦

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី
;