ចិនបញ្ចូន​ក្រុម​ស៊ើបអង្កេត​ពិសេស​ទៅអ៊ីស្រាអែល

  • 2020-05-18 02:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន​នឹង​បញ្ជូន​ក្រុម​ពិសេស​មួយ​ដើម្បី​ទៅស៊ើបអង្កេត​ការស្លាប់​របស់​លោក Du Wei ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​អ៊ីស្រាអែល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មានអ៊ីស្រាអែល Haaretz

លោក Du Wei
ក្រុម​នេះ នឹងបើកការ​ស៊ើបអង្កេត​ផ្ទៃក្នុង និង​រៀបចំ​បញ្ជូន​សាកសពត្រឡប់ទៅចិនវិញ។ ​ ក្រុមពិសេសនេះ​ ពេលទៅដល់​អ៊ីស្រាអែល មិនចាំបាច់​ធ្វើចត្តាឡីស័កតាមការណែនាំ​របស់រដ្ឋាភិបាលអ៊ីស្រាអែល​ឡើយ។

សូមជម្រាប​ថា លោក Du Wei វ័យ ៥៨ ត្រូវបាន​ប្រទះ​ឃើញស្លាប់​នៅផ្ទះ​របស់លោក ក្នុងអំឡុងពេល​លោកកំពុងដេកលក់ ដោយបន្សល់ទុកនូវប្រពន្ធ និងកូនប្រុសម្នាក់។ តាមរបាយការណ៍បឋមអះអាង​ថា លោកបាន​ស្លាប់ដោយសារជំងឺបេះដូង។

លោកត្រូវបាន​តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ីស្រាអែល កាលពីខែ​កុម្ភៈ។ លោក​រស់នៅ​តំបន់ Herzliya ចម្ងាយប្រហែល ១០គីឡូម៉ែត្រភាគខាងជើងក្រុង Tel Aviv៕

បុគ្គលិកស្ថានទូតចិន នៅខាងមុខផ្ទះលោក Du Wei

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;