កូន​ស្រី​ម៉ារីម៉ា មាន​តម្លៃ​ខ្លួន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ខ្ពស់​ជាង​ម្ដាយ​ទៅ​ទៀត

  • 2020-05-18 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​មាន​វ័យ​នៅ​ក្មេង​ខ្ចី​ក៏​ដោយ តែ​បើ​តាម​ការ​ទម្លាយ​ផ្ទាល់​ពី​ម្ដាយ កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marina Rivera កុមារី​រូប​នេះ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ម្ដាយ​ទៅ​ទៀត។

Zia គឺ​ជា​កូន​​ទី​ ១​របស់​តារា​សម្ដែង​ស្រី​លំដាប់ A ហ្វីលីពីន Marian Rivera ជាមួយ​ស្វាមី Dingdong Dantes។ ដោយ​សារ​តែ​កេរ្តិ៍ឈ្មោះ​របស់​ឪពុក​ម្ដាយ កុមារី​រូប​នេះ​ទទួល​បាន​ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់​គ្នា​តាំង​ពី​ពេល​មិន​ទាន់​កើត​មក។

អាស្រ័យ​ហេតុ​នេះ​ហើយ តម្លៃ​ខ្លួន​ដើម្បី​ឲ្យ​កុមារី​រូប​នេះ​ថត​ផ្សព្វផ្សាយ​ផលិតផល​មួយ​គឺ​ត្រូវ​ចំណាយ​ថវិការ​ច្រើន​លើសលប់។ ចែក​រំលែក​ជាមួយ​បណ្ដាញ​ព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ តួ​រឿង​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​អាច​ទម្លាយ​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ថា តម្លៃ​ខ្លួន​របស់ Zia គឺ​ខ្ពស់ខ្លាំង​ណាស់ ខ្ពស់​ជាង​របស់​ខ្ញុំ​ទៅ​ទៀត។ ហើយ​ថវិការ​ទាំង​នេះ​គឺ​ត្រូវ​បាន​ដាក់​សន្សំ​ក្នុង​គណនី​ធនាគារ​របស់​កូន នៅ​ពេល​នាង​អាយុ ១៨​ឆ្នាំ នាង​នឹង​ទទួល​បាន​ប្រាក់​ទាំង​អស់​នេះ”។

ការ​ចែក​រំលែក​របស់​ស្រី​ស្អាត​វ័យ ៣៥​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដ្បិត​តម្លៃ​ខ្លួន​របស់​ម៉ារីម៉ា​គឺ​ខ្ពស់​ខ្លាំង​ណាស់​ទៅ​ហើយ បើ​របស់​កូន​ខ្ពស់​ជាង​ទៀត​នោះ គឺ​មិន​ដឹង​ថា​ឡើង​ដល់​កម្រិត​ណា​ឡើយ។ Marian ក៏បាន​បន្ថែម​ថា តាម​ការ​ពិត Zia ទទួល​បាន​សំណើរ​ថត​ស្ប៉ត​តាំង​ពី​ពេល​ទើប​កើត តែ​នាង​និង​ប្ដី​បាន​ចាំ​ដល់​កូន​មាន​អាយុ ៥​ខែ​ទើប​ចាប់​ផ្ដើម​ឲ្យ​កូន​ថត​ពាណិជ្ជកម្ម​លើក​ទី១៕

អានបន្ត៖ ​ជាង​ថត​រូប​អាមេរិក​បញ្ចេញ​រូបភាព​របស់ Blackpink នៅ Coachella ស្អាត​ដូច​ទេព​អប្សរ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;