ប្រទេសសេដ្ឋកិច្ចលំដាប់ទី៣ក្នុងលោក ធ្លាក់ចូលវិបត្តិហើយ
- 2020-05-18 04:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសសេដ្ឋកិច្ចលំដាប់ទី៣ក្នុងលោក ធ្លាក់ចូលវិបត្តិហើយ
ចន្លោះមិនឃើញ
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចូលក្នុងវិបត្តិ ខណៈដែលគ្រួសារកាត់បន្ថយការចំណាយ ហើយក្រុមហ៊ុនកាត់បន្ថយការវិនិយោគ ផលិតកម្មត្រូវរាំងស្ទះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។
យោងតាមរបាយការណ៍របស់ការិយាល័យគណៈរដ្ឋមន្រ្តីជប៉ុន ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ៣,៤% (ទាបជាងការព្យាករ ៤,៦%) ក្នុងត្រីមាសទី១ នៃឆ្នាំនេះ។
ទិន្នន័យនេះ បង្ហាញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣នេះ បានធ្លាក់ចូលក្នុងវិបត្តិ តាំងពីមុនពេលរដ្ឋាភិបាលជប៉ុន ប្រកាសដាក់រដ្ឋក្នុងគ្រោះអាសន្ន នៅខែមេសា៕