ស្បែក​ជើង​មួយ​គូ​នេះ​លក់​បាន​តម្លៃ ៥៦ម៉ឺន​ដុល្លារ​ជាប់​កំណត់ត្រា​ពិភពលោក

  • 2020-05-18 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្បែក​ជើង​មួយ​គូ​ឈ្មោះ​ថា Air Jordan 1s ឬ​ម៉ូឌែល The Air Jordan ​របស់​កីឡាករ​បាល់​បោះ​ដ៏​ឆ្នើម​របស់​ពិភពលោក​លោក Michael Jordan ត្រូវ​បាន​​​ក្រុមហ៊ុន Sotheby ដាក់​ដេញ​ថ្លៃ​បាន​ជោគជ័យ ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​គឺ ៥៦ ម៉ឺន​ដុល្លារ​។​

Jordan ពាក់ស្បែកជើងនេះពេលបង្ហាញ​ខ្លួន​នៅ​រដូវកាល​ដំបូង​ឆ្នាំ ១៩៨៥
​លោក ​Jordan ​បាន​ពាក់​វា​នៅ​រដូវកាល​ដំបូង​ឆ្នាំ ១៩៨៥ ដែល​ខ្លួន​ចូល​មក​ប្រឡូក​ក្នុង​ក្របខ័ណ្ឌ​បាល់​បោះ NBA ​ក្នុង​សហរដ្ឋ​អាមេរិក។ ​បច្ចុប្បន្ន​លោក Jordan មាន​អាយុ ៥៧ ឆ្នាំ​។ លោក​ក៏​បាន​ចូលនិវត្តន៍​ពី​បាល់​បោះ​ទៅ​ហើយ​ កាល​ពី​ឆ្នាំ ២០០៣ ក្នុង​អាយុ ៤០ ឆ្នាំ។
លោក Michael Jordan
Air Jordan 1s

​ស្បែក​ជើង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Nike ​មួយ​គូ​នេះ មាន​អាយុ​កាល ៣៥ ឆ្នាំ។ វា​​ក៏បាន​ជាប់​ក្នុង​កំណត់​ត្រា​​ឯតទគ្គកម្ម​ពិភពលោក​ថ្មីឆ្នាំ ២០២០ ខណៈ​ដែល កំណត់​ត្រា​ឆ្នាំ​ចាស់​ ២០១៩ កាន់​កាប់​ដោយ​ក្រុមហ៊ុន​ Nike ដដែលពោល​គឺ ស្បែកជើង​ម៉ូឌែល Nike Moon Shoes ឆ្នាំ ១៩៧២ ដោយ​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ ៤៣ ម៉ឺន​ដុល្លារ​៕

ស្បែកជើង​ម៉ូឌែល Nike Moon Shoes

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;