តារាខ្មែរ ២ដួង កំពុងជួបរឿងឈឺក្បាល ដោយសារ Facebook
- 2020-05-19 03:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាខ្មែរ ២ដួង កំពុងជួបរឿងឈឺក្បាល ដោយសារ Facebook
ចន្លោះមិនឃើញ
តារាសម្ដែងស្រី ហេង ស្រីពេជ្រ និងតារាចម្រៀងប្រុស ខេម កំពុងឈឺក្បាលជាមួយនឹងអ្នកលេងបណ្ដាញសង្គម Facebook ដែលបានយកឈ្មោះ និងរូបថតពួកគេទៅដាក់ជាProfile ដើម្បីទទួលបានការចាប់អារម្មណ៍។
តារាទាំងពីរដួងមានក្ដីបារម្ភដូចគ្នាថា មានអ្នកលេងបណ្ដាញសង្គមខិលខូចខ្លះ អាចនឹងយករូបថត និងឈ្មោះខ្លួនទៅប្រើក្នុងន័យមិនល្អ ធ្វើឲ្យប៉ះពាល់ដល់អ្នកសិល្បៈ កិត្តិយសផ្ទាល់ខ្លួន និងអំពើល្មើសច្បាប់ផ្សេងៗ។
តារាសម្ដែង ហេង ស្រីពេជ្រ និយាយថា ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២០ មក មានគណនី Facebook ចំនួន ១១ហើយ បានយករូបនាងទៅដាក់ជា Pofile ដើម្បីទាញយកចំណាប់អារម្មណ៍ពីមហាជន ហើយផ្សព្វផ្សាយលក់ផលិតផល ដែលនាងមិនដែលស្គាល់សោះ។
ស្រីពេជ្រ ព្រមានជាថ្មីថា នាងនឹងមិនអត់ឱនឲ្យបុគ្គលណា ដែលយករូបថតនាងទៅប្រព្រឹត្តអំពើល្មើសច្បាប់ឡើយ។
ខេម៖ "បងប្អូនហ្អា...! សម័យនេះហើយធ្វើអីក៏គេដឹងដែរ។ សូមឈប់យករូបថត និងឈ្មោះខ្ញុំទៅប្រើទៀតក្នុងន័យខុសឆ្គងទៀតទៅ ព្រោះខ្ញុំជាមនុស្សរបស់មហាជន ហើយបើបងប្អូនធ្វើអីចឹងមិនត្រូវទេ"។
ទោះជាយ៉ាងណាតារាចម្រៀង ខេម មិនកំណាញ់អ្នកគាំទ្រក្នុងការយករូបថតលោកទៅដាក់ជា Profile Facebook ក្នុងន័យគោរពស្រឡាញ់ឡើយ ប៉ុន្ដែសូមកុំឲ្យបង្កើតគណនីFacebook ដោយដាក់ឈ្មោះ និងរូបថតរបស់លោក ហើយយកទៅប្រើក្នុងអំពើអបាយមុខ។ ត្រង់ចំណុចនេះ គឺខុសពីតារាសម្ដែង ហេង ស្រីពេជ្រ ដែលនាងមិនចង់ឲ្យប្រើ សូម្បីតែរូបថតនាងនៅលើ Profile Facebook អ្នកដទៃ ដោយខ្លាចមាន