២០២០ អត្ដពលិកឆ្នើមបំផុតក្នុងកីឡាបាល់ទាត់ គ្មានឈ្មោះ Ronaldo
- 2020-05-19 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០២០ អត្ដពលិកឆ្នើមបំផុតក្នុងកីឡាបាល់ទាត់ គ្មានឈ្មោះ Ronaldo
ចន្លោះមិនឃើញ
Lionel Messi ត្រូវបាន កម្មវិធីដ៏ល្បីល្បាញក្នុងពិភពកីឡាគឺ Laureus World Sports ប្រកាសជាផ្លូវការថាជាប់ជា "Sportsman of the Year 2019" ឬ អត្តពលិកឆ្នើមបំផុតប្រចាំឆ្នាំ ២០១៩ ខណៈដែលជើងឯកប្រណាំងរថយន្ត ៦ សម័យ Briton Hamilton ក៏ឈ្នះពាននេះដូចគ្នា ផ្នែកប្រណាំងរថយន្ត Formula 1 (ពាន១ឈ្នះ២នាក់)។
ក្រោយពីឈ្នះពានរង្វាន់មួយនេះ ម្ចាស់ស្បែកជើងមាស ៦ សម័យបានចារឈ្មោះជាប្រវត្តិសាស្រ្តសម្រាប់ កីឡាបាល់ទាត់ ដែលមានអត្ដលិក អាចឈ្នះវាបានដំបូងបំផុត។ ចំណែកឯឆ្នាំកន្លងៗ មានតែអត្ដលិកមកពីកីឡាផ្សេងៗដូចជា វាយកូនហ្គោល ប្រណាំងឡាន កាយវប្បកម្ម ឬវាយតឺនិស ជាដើម។
ជម្រាបជូនថា កម្មវិធីដ៏ល្បីល្បាញក្នុងពិភពកីឡាគឺ Laureus World Sports Awards សម្រាប់ប្រគល់ជូន អត្ដពលិកឆ្នើមៗប្រចាំឆ្នាំ ហើយក៏ជាពានសំខាន់បំផុតមួយ ដែលអត្ដពលិកគ្រប់គ្នាប្រាថ្នាចង់បាន ។ ឆ្នាំនេះវាបានប្រារព្វធ្វើឡើងនៅថ្ងៃទី ១៧ ខែកុម្ភៈនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ ឆ្នាំនេះក៏ជាឆ្នាំគម្រប់ខួបលើកទី ២០ ឆ្នាំនៃការបង្កើតកម្មវិធីនេះផងដែរ។
ទស្សនាវីដេអូខាងក្រោម៖
Messi បានរៀបរាប់ពីមូលហេតុដែលមិនបានទៅចូលរួមពិធីប្រគល់ពានរង្វាន់យ៉ាងដូច្នេះថា៖ "ឲ្យខ្ញុំសុំទោសផង ខ្ញុំមិនអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ។ ខ្ញុំគួរណាស់តែត្រូវទៅចូលរួមកម្មវិធីនៅយប់មិញនេះ ប៉ុន្តែសោកស្ដាយ ខ្ញុំមិនអាច។ ខ្ញុំចង់ថ្លែងអំណរគុណ ដែលបានប្រគល់ពានរង្វាន់ដ៏ពិសេសនេះជូនខ្ញុំ។ ខ្ញុំមានកិត្តិយសណាស់ដែលបានឈ្នះ ព្រោះវាតំណាងឲ្យកីឡាករ និងកីឡាការិនីបាល់ទាត់ទាំងអស់" ។
ប្រភព៖