ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិយកធ្វើជាកម្មសិទ្ធិ

  • 2020-05-19 07:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីកាប់រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា ៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទឈ្មោះ សន ណន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជននេះត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបានខណៈធ្វើសកម្មភាពកាប់រុករានដីព្រៃដែលមានទំហំសរុប៨ហិកតា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយនាំខ្លួនយកមកសាកសួរដើម្បីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិចាត់ការបន្តតាមនីតិវិធី។ បច្ចុប្បន្នជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរី៕

អត្ថបទ រូបភាព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;