រកឃើញ​សំបុក​សត្វជិត​ផុតពូជ ត្រយង​ចង្កំកស ចំនួន១០ នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់

  • 2020-05-20 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ BirdLife International Cambodia បាន​ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២០ថា ខ្លួនបានរកឃើញ​សំបុក​ត្រយង​ចង្កំកស​ជិតផុត​ពូជបំផុត​ចំនួន១០ នៅដែន​ជម្រក​សត្វព្រៃ​លំផាត់។ ក្នុងនោះ​សំបុកចំនួន៦ បានញាស់​ជោគជ័យ​ជាមួយនឹង​កូនចំនួន​១២ក្បាល។

៥០% នៃសំបុកទាំងនេះរកឃើញនៅក្រៅដែនជម្រកសត្វព្រៃលំផាត់ពិសេសនៅតំបន់ស្រែអង្រ្គងនិងស្រែជ្រៃ។

រូបថត៖ អង្គការ BirdLife International Cambodia
ប្រៀបធៀបលទ្ធផលរយ:ពេល៥ឆ្នាំចុងក្រោយលទ្ធផលនៃសំបុកដែលបានរកឃើញនេះមានការថយចុះ។ ការបាត់បង់ទីជម្រក ការរំខានរបស់មនុស្ស និងការបបាញ់គឺជាកត្តារំខានដែលបណ្តាលឲ្យសំបុកទាំងនេះបរាជ័យ។

ទោះជាយ៉ាងណា អង្គការBirdLifeនឹងខំប្រឹងប្រែងបន្តទៀតក្នុងការពារសំបុកពងកូននៃសត្វជិតផុតពូជនេះតាមរយ:គាំទ្រដល់ឧទ្យានុរក្សក្នុងការល្បាតអនុវត្តច្បាប់ និងលើកកំពស់ការចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារនិងតាមដានសំបុកសត្វទាំងនេះតាមរយ:គម្រោងសាកល្បងបង្កើនជីវិភាពស្រូវមិត្តសត្វព្រៃ៕

អត្ថបទថ្មី
;