មិនទាន់បញ្ជូនមនុស្សទៅភពព្រះចន្ទផង ប្រធានផ្នែក១រូបរបស់ NASA លាលែងពីតំណែងហើយ
- 2020-05-20 02:42:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់បញ្ជូនមនុស្សទៅភពព្រះចន្ទផង ប្រធានផ្នែក១រូបរបស់ NASA លាលែងពីតំណែងហើយ
ចន្លោះមិនឃើញ
លោក Doug Loverro ប្រធានផ្នែករុករក និងប្រតិបត្តិការដោយមនុស្សនៅទីអវកាសរបស់អង្គការ NASA បានលាលែងចេញពីតំណែងហើយ។ នេះបើយោងតាមលិខិតប្រកាសផ្ទៃក្នុងរបស់អង្គការ NASA កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
ការលាលែងនេះ ធ្វើឡើងមុន១សប្តាហ៍ប៉ុណ្ណោះ មុនពេលដែល NASA គ្រោងបញ្ជូនអ្នកអវកាស ២នាក់ ទៅកាន់ទីអវកាសចេញពីទឹកដីអាមេរិកជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១១មក។ ការសុំលាឈប់នេះ ក៏ធ្វើឡើងមុនពេលដែល NASA គ្រោងបញ្ជូនមនុស្សសារជាថ្មីទៅកាន់ព្រះចន្ទ នៅឆ្នាំ២០២៤ និងបន្តទៅភពអង្គារផងដែរ។
តាមរយៈអ៊ីម៉ែលដែលលោក Doug Loverro ផ្ញើទៅកាន់មិត្តរួមការងាររបស់លោក ឱ្យដឹងថា ការចាកចេញរបស់លោក ដោយសារតែសកម្មភាពផ្ទាល់ខ្លួន។ «វាបង្ហាញយ៉ាងច្បាស់ថា ខ្ញុំបានបង្កើតកំហុសមួយនៅក្នុងការជ្រើសរើសនោះ ដែលខ្ញុំតែឯងត្រូវតែទទួលខុសត្រូវលើលទ្ធផលនេះ»។ ការលើកឡើងនេះ ត្រូវបានគេប៉ាន់ស្មានថា អាចជាប់ពាក់ព័ន្ធនឹងគម្រោងបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទនៅឆ្នាំ២០២៤៕