ប្រធានាធិបតី​តៃវ៉ាន់ ថាចង់​ចរចា​ជាមួយចិន ប៉ុន្តែក្នុង​លក្ខខណ្ឌ​នេះ

  • 2020-05-20 07:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បាន​បង្ហាញ​ពីបំណង​ចរចាជាមួយប្រទេសចិន ប៉ុន្តែមិនមែន​ជាការចរចាក្នុងក្របខណ្ឌ «ប្រទេសមួយ ប្រព័ន្ធពីរ» នោះទេ។ លោកស្រី​ថ្លែងដូច្នេះ បន្ទាប់ពីធ្វើពិធីស្បថ​ចូលកាន់តំណែង​ប្រធានាធិបតីអាណត្តិទី២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០។

រូបថត៖ Kyodo
លោកស្រី​បញ្ជាក់​ថា «**ភាគី​ទាំងពីរ មាន​ភារកិច្ច​ស្វែងរកវិធីដើម្បីរួមរស់ជាមួយគ្នា ក្នុងរយៈពេលវែង និង​ទប់ស្កាត់​ភាពតានតឹង។ ខ្ញុំ​ចង់​បញ្ជាក់ឡើងវិញ​នូវពាក្យ សន្តិភាព, ភាពស្មើគ្នា, ប្រជាធិបតេយ្យ និង​កិច្ចសន្ទនា។ យើងនឹង​មិនទទួលយក​អំណាចរបស់​ក្រុងប៉េកាំងដែល​ប្រើពាក្យ ប្រទេសមួយ ប្រព័ន្ធពីរ ដើម្បី​ទម្លាក់មុខមាត់តៃវ៉ាន់​នោះទេ**»។

ប្រធានាធិបតីរូបនេះ​បន្ថែមថា តៃវ៉ាន់គឺជារដ្ឋឯករាជ្យ​មួយដែលហៅថា «សាធារណរដ្ឋចិន» ហើយក៏ចង់​ឱ្យក្លាយជាផ្នែកមួយរបស់​សាធារណរដ្ឋប្រជាមានិតចិនដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;