ប្លែកខុសគេ! ខេត្តព្រះសីហនុ នឹងមាន​ផ្លូវថ្មើរជើងក្រោមដី ២កន្លែង ត្រង់​ចំណុចផ្លូវជាតិ​លេខ៤

  • 2020-05-21 01:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅចំណុចផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ២១៦+០០ ដល់ ២២២+៧០០ នឹងមាន​ការសាងសង់​ផ្លូវក្រោម​ដី២កន្លែង សម្រាប់​​ប្រជាជន​ឆ្លងកាត់​ ពោលគឺ​មិនធ្វើស្ពានអាកាស​ដូចនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀតនោះទេ។ នេះបើយោងតាម​ការបង្ហោះ​នៅលើទំព័រហ្វេសប៊ុក «ប្រជាជន ខេត្តព្រះសីហនុ» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០។

កង​វិស្វកម្ម​តេជោ ហ៊ុនសែន សៀមរាប ដែល​ដឹកនាំ​បញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ខេង សុមេធ ជាអ្នក​ទទួលបន្ទុក​ស្ថាបនា​ផ្លូវក្រោមដីនេះ។ ក្នុងការ​សាងសង់នេះ លក្ខណៈបច្ចេកទេស ត្រូវបាន​ត្រួតពិនិត្យ​ដោយក្រសួង​សាធារណការ និងដឹកជញ្ជូន ដែលមាន​លោក នូ វឌ្ឍនៈ​អនុរដ្ឋលេខាធិការក្រសួង​ជាអ្នកដឹកនាំរួម៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុក «ប្រជាជន ខេត្តព្រះសីហនុ»

អត្ថបទថ្មី
;