ចិន ត្រៀម​បញ្ចេញ​លុយ ១,៤ទ្រីលានដុល្លារ ក្តោបក្តាប់​ពិភព​បច្ចេកវិទ្យា

  • 2020-05-21 02:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសចិន កំពុង​បង្កើន​សន្ទុះ​ក្នុង​បច្ចេកវិទ្យា ដោយ​បាន​ចាក់លុយ​យ៉ាងច្រើន​មហាសាល ក្នុងការ​ក្តោបក្តាប់​ពិភពលោក​លើ​វិស័យនេះ។

នៅក្នុង​ផែនការ​មេ ដែលគាំទ្រ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បង្ហាញ​ឱ្យដឹងថា ចិន​នឹងដាក់​ទុនវិនិយោគ​ប្រមាណ ១,៤ទ្រីលានដុល្លារ ក្នុងរយៈពេល ៦ឆ្នាំ​ដល់ឆ្នាំ​២០២៥។ ក្នុងនោះ​ក្រុមហ៊ុន​ដ៏សំខាន់បំផុត​ដែល​ដើរតួគឺ Huawei ដែលនឹង​ជួយ​ដល់​បណ្តាញ​ 5G, ដំឡើង​កាមេរ៉ា និងសេនស័រ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យា AI នៅតាម​បណ្តារោងចក្រយានយន្ត និង​ឧបករណ៍​ស៊ើបការណ៍។

ការ​វិនិយោគ​ដ៏សម្បើមនេះ នឹង​ជួយឱ្យចិន កាត់​បន្ថយ​ការពឹងផ្អែកលើ​បច្ចេកវិទ្យា​បរទេស និងមាន​គោលដៅរំពង​ឈ្មោះខ្លួន​ក្នុងវិស័យ​បច្ចេកវិទ្យាថា «Made in China 2025»៕

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;