ស្ពានអាកាស​ថ្មើរជើង នឹងត្រូវសង់រំលងផ្លូវជាតិលេខ៣

  • 2020-05-21 03:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​អាកាស​ថ្មើរជើងមួយ នឹងត្រូវសាងសង់​រំលងផ្លូវជាតិលេខ៣ ដែលពង្រីកដល់ ៤គន្លង ត្រង់​ចំណុច​ផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិក្របីត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ចុះ​ត្រួតពិនិត្យ​ការសាងសង់ផ្លូវជាតិលេខ៣ និង​គម្រោង​សាងសង់ស្ពាន​អាកាសនេះ។

លោក​បានថ្លែងទៅកាន់អ្នកកាសែតថា «ផ្លូវទៅ២ មក ២ បើកលឿន។ ដូច្នេះយើងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងឆ្លងកាត់ផ្លូវនេះទេ វែងណាស់»។ លោកបន្តថា ត្រង់ចំណុចស្ពាននេះ នឹងត្រូវធ្វើរនាំងបាំងមិនឱ្យមនុស្សឆ្លងកាត់បានឡើយ៕

អត្ថបទថ្មី
;