ក្រសួងបរិស្ថាន សម្រេចបង្កើតក្រុមការងាររៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតំបន់ការពារធម្មជាតិខេត្តឧត្តរមានជ័យ
- 2020-05-21 06:04:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបរិស្ថាន សម្រេចបង្កើតក្រុមការងាររៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតំបន់ការពារធម្មជាតិខេត្តឧត្តរមានជ័យ
ចន្លោះមិនឃើញ
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួល និងរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារខាងលើ និងត្រៀមរៀបចំផែនការចុះអនុវត្តការងារ នៅពេលសមស្របខាងមុខ។។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។