ការទទួលយកសមាជិកអាស៊ានថ្មី ត្រូវផ្អែកលើលក្ខណៈអ្វីខ្លះ?
- 2020-05-21 07:38:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការទទួលយកសមាជិកអាស៊ានថ្មី ត្រូវផ្អែកលើលក្ខណៈអ្វីខ្លះ?
ចន្លោះមិនឃើញ
យោងតាមធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យដឹងថា ការទទួលយកសមាជិកថ្មីត្រូវផ្អែកទៅលើលក្ខណៈវិនិច្ឆ័យខាងក្រោម៖
ទីតាំងភូមិសាស្រ្តដែលត្រូវបានទទួលស្គាល់ថា ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍
មានការទទួលស្គាល់ពីបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់់
ឯកភាពគោរព និងប្រតិបត្តិតាមធម្មនុញ្ញអាស៊ាន និង
មានលទ្ធភាព និងឆន្ទៈអនុវត្តនូវកាតព្វកិច្ចទាំងអស់នៃសមាជិកភាព។
ការទទួលយកជាសមាជិកថ្មីត្រូវសម្រេចដោយកុងសង់ស៊ីស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីបានទទួលអនុសាសន៍ពីក្រុមប្រឹក្សាសម្របសម្រយលអាស៊ាន។
រដ្ឋស្នើសុំនឹងទទួលបានសមាជិកភាព បន្ទាប់ពីការចុះហត្ថលេខាលើលិខិតូបករណ៍នៃការយល់ព្រមចំពោះធម្មនុញ្ញអាស៊ាននេះ៕