បកស្រាយ​ការ​យល់​ច្រឡំ​អំពី​ទំនោរ​​ថ្មី​នៃ​ហ្គេម​​ប្រភេទ​នេះ!

  • 2020-05-22 00:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន កំពុង​មាន​ការ​ភាន់​ច្រឡំ​ជា​ខ្លាំង​អំពី​​ទំនោរ​ថ្មី​នៃ​ការ​ស៊ែរ​ហ្គេម​ប៉ុន្មាន​ប្រភេទ (ដូចជា Jumpy Jumpy, Lyto Different Color, Flip Bottle...) ដែល​នៅ​លើ​នោះ​មាន​រូប​របស់​ពួក​គេ បូករួម​ទាំង​ការ​​សរសេរ​ឃ្លា​ប្លែកៗ​ពាក់ព័ន្ធ​នឹង​ការ​សុំ​ស្រឡាញ់ ជំពាក់​លុយ ឬ​​ក៏​ការ​លេង​សើច​ផ្សេងៗ​ទៀត​ជា​ហូរហែ។ ដោយ​មិន​បាន​​យល់​ដឹង​ពី​ហ្គេម​ប្រភេទ​នេះ មាន​អ្នក​ប្រើប្រាស់​​ខ្លះ​បាន​បញ្ចេញ​អារម្មណ៍​​មួម៉ៅ មិន​ពេញ​ចិត្ត​​យ៉ាង​ខ្លាំង។

បើ​តាម​ពិត​ទៅ រូបភាព​ដែល​អូស​ឃើញ​នៅ​​ក្នុង​ហ្គេម​​​នោះ ​មាន​ការ​ប្រែប្រួល​ជានិច្ច​ទៅ​តាម​អ្នក​ប្រើប្រាស់​នីមួយៗ ពោល​គឺ​ឲ្យ​តែ​នរណា​បើក​ឃើញ នោះ​វា​នឹង​លោត​​បង្ហាញ​រូប​ប្រូហ្វាល់​របស់​អ្នក​នោះ​មិន​ខាន។ ឧទាហរណ៍៖ បើ​អ្នក​ប្រើប្រាស់ "" បើក​ឃើញ​គេ​ស៊ែរ​ហ្គេម​នេះ នោះ​នៅ​ក្នុង​ហ្គេម​នឹង​លោត​ឃើញ​រូប​ប្រូហ្វាល់​របស់​អ្នក​ប្រើប្រាស់ "" ប៉ុន្តែ​បើ​អ្នក​ប្រើប្រាស់ "" បើក​ឃើញ នោះ​វា​នឹង​ចេញ​រូប​អ្នក​ប្រើប្រាស់ ""។

ចំណែក​ឯ​ឃ្លា​ដែល​ភ្ជាប់​នៅ​លើ​ការ​បង្ហោះ​រូបភាព​ហ្គេម​ទាំង​នោះ គឺ​ជា​ការ​សរសេរ​ដោយ​បុគ្គល​ដែល​ស៊ែរ​ផ្ទាល់​នោះ​ទេ។ រាល់​ការ​សរសេរ​ទាំង​នោះ​​​គ្រាន់​តែ​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;