ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌបឹងកេងកង អាចទៅធ្វើអត្តសញ្ញាណបណ្ណ និងប្តូរសៀវភៅស្នាក់នៅ
- 2020-05-22 01:39:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌបឹងកេងកង អាចទៅធ្វើអត្តសញ្ញាណបណ្ណ និងប្តូរសៀវភៅស្នាក់នៅ
ចន្លោះមិនឃើញ
អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ សង្កាត់អូឡាំពិច និងសង្កាត់ទំនប់ទឹក ដែលបានបំបែកចេញពីខណ្ឌចំការមន អាចទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបំពេញបែបបទប្តូរសៀវភៅស្នាក់នៅ ប្តូរពីខណ្ឌចំការមន មកខណ្ឌបឹងកេងកងវិញបាន។
បើមានចម្ងល់ផ្សេងៗលោកអ្នកអាចទាក់ទងដោយផ្ទាល់ទៅលេខទូរសព្ទលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ០១២ ៥៦០ ៣៣៣៕