ក្រុមហ៊ុន២មកពីជប៉ុន ចាប់អារម្មណ៍វិនិយោគលើអនុវិស័យដំណាំកសិកម្មនៅកម្ពុជា
- 2020-05-22 01:49:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន២មកពីជប៉ុន ចាប់អារម្មណ៍វិនិយោគលើអនុវិស័យដំណាំកសិកម្មនៅកម្ពុជា
ចន្លោះមិនឃើញ
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនឯកជនចំនួន ២មកពីប្រទេសជប៉ុន គឺក្រុមហ៊ុន NIPPON Express និង ក្រុមហ៊ុន Xamato Green ដែលមានចំណាប់អារម្មណ៍ និងមានបំណងវិនិយោគលើអនុវិស័យដំណាំកសិកម្ម នៅប្រទេសកម្ពុជា។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកប្រតិភូ បានសំដែងការរីករាយ និងគាំទ្រពេញទំហឹងលើការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរក្នុងការអភិវឌ្ឍដំណាំបន្លែ និងផ្លែឈើនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះពិតជាឆ្លើយតបចំទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវិស័យសាកវប្បកម្មឱ្យមានការរីកចម្រើន។
អគ្គនាយកដ្ឋានកសិកម្ម ជឿជាក់ថា ការរួមសហការវិនិយោគរវាងក្រុមហ៊ុនធំទាំងពីរខាងលើ នឹងអាចទាក់ទាញក្រុមហ៊ុនឯកជនផ្សេងៗទៀតឱ្យមានចំណាប់អារម្មណ៍ និងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាបន្តបន្ទាប់។ អគ្គនាយកដ្ឋានកសិកម្ម ក៏បានត្រៀមលក្ខណៈសហការយ៉ាងជិតស្និតក្នុងការងារនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនទាំងពីរពន្លឿនការរៀបចំអនុស្សារណៈនៃការយោគយល់ ដើម្បីអាចចាប់ផ្តើមការងារនេះ៕