ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិក កាន់តែមានទៅ អំឡុងពេលមនុស្សជាច្រើនគេងផ្ទះ
- 2020-05-22 03:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិក កាន់តែមានទៅ អំឡុងពេលមនុស្សជាច្រើនគេងផ្ទះ
ចន្លោះមិនឃើញ
របាយការណ៍ថ្មីចេញផ្សាយដោយ Americans for Tax Fairness and the Institute for Policy Studies បានបង្ហាញថាមហាសេដ្ឋីអាមេរិកមានការកើនឡើងទ្រព្យសម្បត្តិសរុបរហូតដល់ ៤៣៤ ពាន់លានដុល្លារអំឡុងពេលដែលអាមេរិកចាត់វិធានការបិទខេត្ត/ក្រុង ពោលនៅចន្លោះពាក់កណ្ដាលខែមីនា ដល់ពាក់កណ្ដាលខែឧសភា។
ម្ចាស់ Amazon លោក Jeff Bezos និងម្ចាស់ Facebook លោក Mark Zuckerberg មានកំណើនទ្រព្យសម្បត្តិច្រើនជាងគេ ដោយលោក Jeff កើនទ្រព្យ ៣៤,៦ពាន់លានដុល្លារ ចំណែកលោក Mark កើនទ្រព្យ ២៥ពាន់លានដុល្លារ។
ម្ចាស់ក្រុមហ៊ុន Tesla មានកំណើនទ្រព្យសម្បត្តិគិតជាភាគរយខ្ពស់ជាងគេក្នុងរយៈពេល ២ខែនេះ ដែលមានកំណើន ៤៨% ជាមួយទ្រព្យសម្បត្តិសរុប ៣៦ពាន់លានដុល្លារ។ លោក Mark តាមពីក្រោយជាមួយកំណើន ៤៦% ដែលមានទ្រព្យសរុប ៨០ពាន់លានដុល្លារ។ ចំណែកលោក Jeff មានកំណើន ៣១% ធ្វើឲ្យទ្រព្យសរុបឡើងដល់ ១៤៧ពាន់លានដុល្លារ។
ក្នុងអំឡុងពេលពីរខែនេះក៏មានមហាសេដ្ឋីខ្លះខាតបង់ទ្រព្យសម្បត្តិផងដែរ ជាពិសេសអ្នកដែលកាន់កាប់ជំនួញផ្នែកធ្វើដំណើរ បដិសណ្ឋារកិច្ច មុខជំនួញលក់រាយ ដោយមិនទាន់ឃើញសញ្ញាងើបឡើងវិញនៅឡើយទេ៕