នាយក​រដ្ឋមន្រ្តី លី ខឺឈាង៖ ចិន នឹង​កែទម្រង់​ស៊ីជម្រៅ​លើ​យោធា​បន្ថែម​ទៀត

  • 2020-05-22 03:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី ខឺឈាង នាយករដ្ឋមន្រ្តី​ចិន បាន​ថ្លែងថា ចិន​នឹង​ធ្វើការកែ​ទម្រង់​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ក្នុង​វិស័យ​ការពារ​ជាតិ និង​យោធា ក្នុងនោះគឺនឹងជំរុញ​ការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​នឹង​យោធា។ លោក​ថ្លែងដូច្នេះ ក្នុងពិធីបើកកិច្ច​ប្រជុំ​សភា​ប្រចាំឆ្នាំ​នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២០។

លោក លី ខឺឈាង ថ្លែងក្នុងកិច្ចប្រជុំសភា​នាពេលកន្លងមក
លោក​បាន​សង្កត់​ធ្ងន់ថែមទៀតថា កិច្ចប្រឹងប្រែង​ក៏នឹង​ជួយ​ធ្វើឱ្យប្រសើរឡើង​នូវ​ប្រព័ន្ធចល័តការពារជាតិ និង​ធានា​បាន​ថា ការឯកភាព​រវាង​យោធា និងរដ្ឋាភិបាល និង​រវាងយោធា និង​ប្រជាជន នៅតែរឹងមាំ។

«យើង​នឹង​បន្ត​បង្កើន​ភាព​ស្មោះត្រង់នយោបាយរបស់កងទ័ព ពង្រឹង​ពួកគេ​តាមរយៈការធ្វើកំណែទម្រង់ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា និង​បណ្តុះបណ្តាល​សមត្ថភាព ព្រមទាំងការគ្រប់គ្រងយោធា​ស្របតាមច្បាប់»។ នេះជាការលើកឡើង​របស់​លោក លី ខឺឈាង។

សូមជម្រាបដែរថា របាយការណ៍​ដែល​បាន​បង្ហាញ​ក្នុង​ពិធីបើកកិច្ចប្រជុំសភានេះ ឱ្យដឹងថា ការ​ចំណាយយោធារបស់ចិននៅឆ្នាំនេះ នឹង​កើនឡើង ៦,៦ភាគរយ ប៉ុន្តែទាបជាងឆ្នាំ២០១៩ ដែល​ថវិកាយោធាកើនឡើង ៧,៥%៕

ប្រភព៖ CGTN

អត្ថបទថ្មី
;