សម្តេច ស ខេង បញ្ចប់មុខតំណែង​នាយការិយាល័យនគរបាលចរាចរណ៍​ផ្លូវគោក១រូប

  • 2020-05-22 03:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បញ្ចប់​មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍​ផ្លូវគោកនៃស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ។ នេះបើតាមប្រកាស​ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០។

ការ​បញ្ចប់មុខតំណែងនេះ ធ្វើឡើង​ក្រោយពេល​ដែល​មន្រ្តីខាងលើ បាន​ប្រព្រឹត្តករណី​បើករថយន្ត​ទាំងស្រវឹង​បុករនាំងបរិវេណ​រូបសំណាក លោកតា​អាចារ្យលាក់ និង​បានជេរប្រមាថ​ទៅលើ​អភិបាលខេត្តកំពង់ធំថា មិនដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបធ្វើឱ្យខ្លួន​ជួបគ្រោះថ្នាក់បែបនេះ។

សូមរំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍ តាមវិន័យរបស់កងកម្លាំង នគរបាលជាតិ ជាក់ជាពុំខាន៕

អត្ថបទថ្មី
;