La Liga បើក​លីគ​វិញ​ជាមួយ​និង​វិធាន​ការ​​​ ប្លែក​ជាង​ Bundesliga អាល្លឺម៉ង់

  • 2020-05-22 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្របខ័ណ្ឌ​កំពូល La Liga ក៏​ដូច​ជា​ក្របខ័ណ្ឌ​កំពូល​ ៣ ទៀត(Premier League, Bundesliga និង Serie A)​នៅ​តំបន់​អឺរ៉ុប​ដែល​មិន​បាន​ប្រកាស​រំសាយ​លីគ​ចោល ផ្ទុយ​ទៅ​វិញ ប្រធាន​សហព័ន្ធ​ ​បាន​ផ្ដល់​សង្ឃឹម​ឲ្យ​ត្រៀម​ហ្វឹកហាត់​ដើម្បី​ប្រកួត​បន្ត។

​កាលបរិច្ឆេទ​នៃ​ការ​ត្រឡប់​វិញ​របស់​ La Liga គឺ​នៅ​​ ថ្ងៃ​អង្គារ៍​ទី ១២ ខែមិថុនា ២០២០ ចំណែក​ឯ​វិធាន​ការ ​មុន​និង​ក្រោយ​ការ​ប្រកួត​មាន​ភាព​ខុស​គ្នា​ខ្លះ និង​ដូច​គ្នា​ខ្លះ បើ​ធៀប​​នឹង​ Bundesliga ​អាល្លឺម៉ង់ ជា​លីគ​ដំបូង​គេ ដែល​អាច​​ចាប់ផ្ដើម​ប្រកួត​ឡើង​វិញ ​ហើយ​ថែម​ទាំង​ដំណើរការ​ទៅ​យ៉ាង​រលូន​ ​បើ​ទោះ​ជា​ស្ថានភាព​វីរុស​កូវីដ១៩ បច្ចុប្បន្ន​មិន​ទាន់​សាប​រលាប​ទៅ​ទាំង​ស្រុង។

កីឡាករ​ក្លឹប Real Madrid កំពុងហ្វឹកហាត់ត្រៀម​ប្រកួត
**វិធានការ​ដែល​នឹង​ត្រូវ​អនុវត្ត​នៅ La Liga ​ចេញ​ផ្សាយ​ផ្លូវការ៖**

-មុន​ការ​ប្រកួត៖ ​តម្រូវ​ឲ្យ​​កីឡាករ​មក​ធ្វើ​តេស្ត​មុន ១ ​ថ្ងៃ មុន​​ប្រកួត​គ្នា។ ​ម៉ាស់ និង​ស្រោមដៃ ​និង​តម្រូវ​ឲ្យ​ពាក់​ទាំងអស់​គ្នា ​ទាំង​កីឡាករ​បម្រុង​និង​គ្រូ​បង្វឹក​។ ​​​ក្នុង​ទីលាន ​តម្រូវ​​ឲ្យ​មាន​យ៉ាង​តិច​បំផុត ១៩៧ នាក់ ​និង​បិទទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ឡើយ។

-អំឡុង​ការ​ប្រកួត៖ ​នៅ​ក្នុង​កីឡដ្ឋាន​ត្រូវ​បែងចែក​ជា ៣ តំបន់៖

  • តំបន់​ពណ៌​បៃតង (តម្រូវ​ឲ្យ​មាន​មនុស្ស​៩៤ នាក់​ រួម​មាន​​កីឡាករ គ្រូ​បង្វឹក គ្រូ​ជំនួយ​ការ មន្ត្រី​ពេទ្យ​ ​និង​សន្តិសុខ​ ។

  • ឯ​តំបន់​ពណ៌ ខៀវ និង​ក្រហម (តម្រូវ​ឲ្យ​មាន​មនុស្ស ១០៣ ​នាក់​ រួម​មាន​ ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ ​និង​ក្រុម​ការងារ​ថត (បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ) ​ជា​ដើម​។

  • ​ការ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ​មិន​អាច​អោប​គ្នា​បាន​ទេ (ត្រូវ​តែ​រក្សា​គំលាត​ពី​គ្នា)។

កីឡាករ​ក្លឹប Atletico Madrid កំពុងហ្វឹកហាត់ត្រៀម​ប្រកួត

La Laliga ក៏​អាច​នឹង​អនុវត្ត​ច្បាប់​ថ្មីដំបូង​គេ ដែល​ចេញ​ផ្សាយ​ផ្លូវការ​ដោយ FIFA គឺ​ អាចផ្លាស់ប្តូរកីឡាករ​បំរុងបាន ៥នាក់​ មាន​ន័យ​ថា (ដូរ​ ៣ លើក​ដដែល​- តែ​ក្នុង​ ៣ដង​នោះ​អាច​ដូរ​បាន ៥នាក់) ពោលគឺ លេីកទី ១ អាចប្តូរ ២ នាក់, លេីកទី2 អាច​ប្តូរ​បាន ២ នាក់និងលើកទី ៣ អាច​បាន ១នាក់។ តម្រូវអោយមានឡានក្រុង ២ គ្រឿងក្នុងមួយក្រុមសម្រាប់ដឹកកីឡាករ (រក្សា​គំលាត​ពីគ្នា) ចំណែក​អ្នកណា​ដែលខាកស្តោះ នឹងត្រូវទទួលពិន័យកាតលឿង និង​តម្រូវ​ឲ្យ​ផ្លាស់ដូរអាវថ្មីមួយទៀត ក្រោយចប់តង់ទី១ ចំណែក​ឯ បច្ចេកវិទ្យា VAR (វីដេអូជំនួយការអាជ្ញាកណ្ដាល) នឹង​គ្មាន​ការ​ប្រើប្រាស់​ទេ (ផ្អាក​សិន) ។

ជម្រាបជូន​ផង​ដែរ​ថា Bundesliga អនុវត្ត​វិធានការ​ ហាក់​ដូច​មាន​ធូរ​ជាង​បន្តិច ពោល​គឺ​មាន​ត្រឹម​តែ​ អនុវត្តតាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ ពេល​ប្រកួត​ហាមមិន​អាច​អោប​គ្នា​បាន​ទេ (ត្រូវ​តែ​រក្សា​គំលាត​ពី​គ្នា) ពាក់ម៉ាស់ ពាក់ស្រោម​ដៃ ជាដើម៕

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;