គួរដឹង! ទម្លាប់ប្រចាំថ្ងៃ១០យ៉ាង អាចធ្វើឲ្យអាយុខ្លី ដោយមិនដឹងខ្លួន
- 2020-05-22 07:07:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! ទម្លាប់ប្រចាំថ្ងៃ១០យ៉ាង អាចធ្វើឲ្យអាយុខ្លី ដោយមិនដឹងខ្លួន
ចន្លោះមិនឃើញ
ប្រសិនបើអ្នកកំពុងមានទម្លាប់ដូចខាងក្រោមនេះ សូមប្រញាប់បញ្ឈប់ និងផ្លាស់ប្ដូរព្រោះវានឹងជះផលអាក្រក់ខ្លាំងដល់សុខភាពរបស់អ្នក និងអាចឲ្យអ្នកស្លាប់មុនអាយុបាន។ ស្វែងយល់ពីបញ្ហ និងដំណោះស្រាយខាងក្រោមនេះ៖
១. ផឹកស្រា និងជក់បារី៖
ទាំងពីរយ៉ាងនេះសុទ្ធតែមានផលអាក្រក់សម្រាប់អវយវៈទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង ធ្វើឲ្យសួតនិងថ្លើមត្រូវធ្វើការធ្ងន់ ធ្វើឲ្យឆាប់ចាស់ និងងាយប្រឈមមុខនឹងជំងឺមហារីក ដែលនាំឲ្យបាត់បង់ជីវិតមុនអាយុបាន។
ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលចូលចិត្តហូបប្រៃមានអត្រាកើតជំងឹមហារីកខ្ពស់ជាងអ្នកដែលចូលចិត្តហូបសាប និងងាយកើតជំងឹលើសឈាម។ ដូច្នេះប្រសិនបើដឹងថាអ្នកមានទម្លាប់ហូបប្រៃ សូមព្យាយាមកាត់បន្ថយម្ដងបន្តិចៗមុននឹងអ្វីៗក្លាយជាហួសពេល។
៣. ចូលគេងយប់ជ្រៅ៖
ការចូលគេងយប់ជ្រៅធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់អរម៉ូនការពារជំងឺមហារីក និងធ្វើឲ្យងាយកើតរោគផ្សេងៗដូចជា សម្ពាធឈាមឡើងខ្ពស់ ជាតិខ្លាញ់ខ្ពស់ និងរោគធាត់ ដោយសារអ្នកគេងយប់ជ្រៅរមែងហូបអាហារបន្ថែមមួយពេលទៀតនៅពេលមុនចូលគេង ដែលមិនផ្ដល់ផលល្អសម្រាប់សុខភាពនោះឡើយ។
៤. ស្ត្រេសឥតល្ហែ៖
ការស្ត្រេសខ្លាំង ឬជំងឺស្ត្រេសរ៉ាំរ៉ៃ នឹងបន្ថែមហានិភ័យសម្រាប់ជំងឺមហារីក ថែមទាំងអាចបំផ្លាញដំណើរការគ្រប់ផ្នែកនៃជីវិត ទាំងរឿងផ្ទាល់ខ្លួន រឿងគ្រួសារ និងរឿងការងារ។
៥. ទប់នោមយូរៗ៖
ដូចដែលដឹងស្រាប់ហើយថាទឹកនោមគឺជារបស់មិនល្អ ដូច្នេះប្រសិនបើអ្នកកាន់តែទប់មិនបញ្ចេញវាកាន់តែយូរ វានឹងបញ្ចេញសារធាតុអាក្រក់ដែលអាចឲ្យខូចតម្រង់នោម រលាកប្លោកនោម និងផ្ដល់ហានិភ័យសម្រាប់ជំងឺមហារីកផងដែរ។
៦. ហូបអាហារក្ដៅខ្លាំងពេក៖
ដូចជាតែក្ដៅ ឬកាហ្វេក្ដៅ ប្រសិនបើមិនប្រយ័ត្នអាចបង្កឲ្យមានការបំផ្លាញកោសិកាក្នុងបំពង់អហារ រហូតដល់រលាក រួមទាំងបំលែងកោសិកាទៅជាកោសិកាមហារីក។ ដើម្បីការពារគ្រោះថ្នាក់ទាំងនេះ យកល្អគួរចៀសវាងទទួលទានភេសជ្ជៈក្ដៅខ្លាំង ដោយរង់ចាំឲ្យនៅឧណ្ណៗសិន។
៧. ហាលថ្ងៃញឹកញាប់ និងយូរៗ៖
ការហាលថ្ងៃបែបនេះនឹងអាចប្រឈមនឹងជំងឺមហារីកស្បែក ព្រោះកម្ដៅថ្ងៃក្ដៅខ្លាំងនឹងផ្ដល់កាំរស្មីដែលជំរុញឲ្យកោសិកាមហារីកបំបែកខ្លួនឥតឈប់ឈរ រហូតកក្លាយជាដុំធំ។ វិធីការពារគឺត្រូវចៀសវាងការហាលថ្ងៃពេលអាកាសធាតុក្ដៅខ្លាំង ហើយប្រសិនបើចៀសមិនបានគួរប្រើក្រែមការពារកម្ដៅថ្ងៃ បាំងឆ័ត្រឬស្លៀកសំលៀកបំពាក់ជិតៗល្អ។
៨. លេបតែថ្នាំ៖
បេះដូងអាចជាសរិរាង្គសំខាន់បំផុត តែថ្លើមក៏ដើរតួនាទីសំខាន់ខ្លាំងដែរសម្រាប់រាងកាយ ដោយអ្វីក៏ដោយដែលយើងលេបចូល ថ្លើមនឹងជាអ្នកកម្ចាត់ជាតិពុលចេញ។ នេះជាមូលហេតតុដែលអ្នកមិនគួរញ៉ាំអ្វីមិនល្អច្រើនចូលក្នុងពោះ ជាពិសេសការលេបថ្នាំបំបាត់ការឈឺចាប់ ធឬថ្នាំផ្សះនេះផ្សះនោះញឹកញាប់ដោយមិនចាំបាច់ គឺជាការបំផ្លាញថ្លើមដោយផ្ទាល់តែម្ដង។
៩. ធ្វើការលើសកម្លាំង៖
ធ្វើការរហូតភ្លេចសម្រាក ភ្លេចទាំងឈឺ នៅទីបំផុតនឹងត្រូវឈឺកាន់តែធ្ងន់ ហើយអ្វីដែលសំខាន់លទ្ធផលការងារក៏មិនសូវបានល្អ។ ដូច្នេះប្រសិនបើមានអារម្មណ៍ថាធ្វើការនឿយហត់ខ្លាំង រហូតបាយមិននឹកទឹកមិនស្រេកហើយ គួរតែប្រញាប់រកពេលដើម្បីឲ្យខួរក្បាលបានសម្រាកខ្លះ ទើបជាការល្អ។
១០. គិតគ្រប់រឿង៖
ចំណុចនេះមើលទៅដូចមិនសូវធ្ងន់ធ្ងរ តែសូមកុំមើលរំលង ព្រោះប្រសិនបើយើងអាចឈប់គិតរឿងស្មុគស្មាញៗ (រឿងខ្លះគិតច្រើនក៏មិនបានផល) បាននឹងធ្វើឲ្យអារម្មណ៍ស្រស់ថ្លា មានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត និងមានអាយុវែងទៅតាមនោះដែរ ៕