ប្រធានាធិបតី​តៃវ៉ាន់ ប្រកាស​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​ហុងកុង​ដែល​កំពុង​ធ្វើបាតុកម្ម

  • 2020-05-25 01:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រកាស​កាលពីថ្ងៃទី២៤ ខែឧសភាថា តៃវ៉ាន់​នឹង​ផ្តល់​ជំនួយចាំបាច់​ដល់ប្រជាជនហុងកុង ដែល​បាននឹង​កំពុងធ្វើការតវ៉ាប្រឆាំងនឹងច្បាប់ថ្មី​ចេញពីក្រុងប៉េកាំង។

កាលពី​ថ្ងៃអាទិត្យម្សិលមិញ ប៉ូលិស​ហុងកុងបាន​បាញ់ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ដើម្បីបំបែក្រុមបាតុករដែលប្រមូលផ្តុំ​ប្រឆាំង​នឹង​ផែនការរបស់ក្រុងប៉េកាំង ក្នុងការ​ដាក់ច្បាប់​សន្តិសុខ​ជាតិមកលើក្រុងហុងកុង។

លោកស្រី Tsai Ing-wen បាន​ហៅ​ច្បាប់នេះ​ថាជាការ​គំរាម​យ៉ាងធ្ងន់ធ្ងរ​មកលើ​ឯករាជ្យ និង​សិទ្ធិ​សេរីភាព​របស់​ហុងកុង។ ការប្រើគ្រាប់កាំភ្លើង និងការបង្ក្រាប​ពុំមែនជាវិធី​ដោះស្រាយ​​ជាមួយនឹង​សេចក្តី​ប្រាថ្នារបស់​ពលរដ្ឋហុងកុង សម្រាប់​សេរីភាព និង​ប្រជាធិបតេយ្យឡើយ។

«ក្នុង​ការប្រឈមមុខនឹង​ស្ថានការណ៍​ដែល​កំពុងផ្លាស់ប្តូរនេះ សហគមន៍​អន្តរជាតិកាន់តែ​សកម្មជាងមុន ក្នុងការ​ជួយ​ដល់​ប្រជាជនហុងកុង។ ចំណែក​តៃវ៉ាន់ក៏នឹង​កាន់តែ​គាំទ្រ​​យ៉ាងសកម្ម និង​ផ្តល់ជំនួយចាំបាច់​ដល់ប្រជាជន​ហុងកុងផងដែរ»។ នេះជាការបញ្ជាក់​របស់​ប្រធានាធិបតីតៃវ៉ាន់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;