Ford ចេញឡាន Explorer PHEV ៧កៅអីថ្មី ស៊ីសាំងត្រឹម ៣លីត្រ/១០០គ.ម៉
- 2020-05-25 02:12:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford ចេញឡាន Explorer PHEV ៧កៅអីថ្មី ស៊ីសាំងត្រឹម ៣លីត្រ/១០០គ.ម៉
ចន្លោះមិនឃើញ
Ford បានប្រកាសចេញរថយន្តប្រើម៉ាស៊ីន Plug-in Hybrid ទី៤ របស់ខ្លួននៅអឺរ៉ុប គឺ ម៉ូដែល Explorer PHEV ដែលបំពាក់កៅអី ៣ជួរ ហើយសន្សំសំចៃខ្លាំងទៀតផង។
រថយន្ត SUV ៧កៅអីខាងលើនេះ បំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ EcoBoost V6 ជាមួយអាគុយកម្លាំង ១៣,៦គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៤៥៧សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធប៉ុងពីរ។
Explorer PHEV អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយមានកម្រិតស៊ីប្រេងត្រឹមតែ ៣,១លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨២ ២៥០ដុល្លារ លើទីផ្សារប្រទេសអាល្លឺម៉ង់៕
ប្រភព ៖ insideevs