ខ្សែភាពយន្តទាំង ១៥ ដែលបានឆ្លុះបញ្ចាំងពីបច្ចេកវិទ្យានាពេលអនាគត
- 2020-05-25 04:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្តទាំង ១៥ ដែលបានឆ្លុះបញ្ចាំងពីបច្ចេកវិទ្យានាពេលអនាគត
ចន្លោះមិនឃើញ
បច្ចេកវិទ្យាដ៏សម្បូរបែប បានបង្ហាញតាមរយៈគោលគំនិតរបស់អ្នកនិពន្ធនៅក្នុងខ្សែភាពយន្ត ហើយបច្ចេកវិទ្យាខ្លះបានប្រែជាមានរូបរាងពិតប្រាកដ ដូចជាបច្ចេកវិទ្យា AI ជាដើម។
១) ឆ្នាំ ១៩៩០ រឿង Total Recall Johny Cab បង្ហាញពីរថយន្តបើកបរគ្មានមនុស្សបើក។
២) ឆ្នាំ ១៩៩២ Lawnmower Man បង្ហាញពីបច្ចេកវិទ្យា VR (Virtual Reality)។
៣) ឆ្នាំ ១៩៩៩ - ២០០៣ The Matrix Trilogy បង្ហាញពីសង្គ្រាមប្រឆាំងនឹងម៉ាស៊ីន ដោយប្រើប្រព័ន្ធ Virtual Reality ដ៏ស្មុគស្មាញ។
៤) ឆ្នាំ ២០០២ Minority Report បង្ហាញពីការប្រើមុខងារសម្គាល់មុខ។
៥) ឆ្នាំ ២០០៤ I Robot បង្ហាញពីមនុស្សយន្ត។
៦) ឆ្នាំ ២០០៨ - ២០១៣ Iron Man បង្ហាញពីបច្ចេកវិទ្យា AI និងការបញ្ជាមនុស្សយន្ត។
៧) ឆ្នាំ ២០០៩ Avatar បង្ហាញពីប្រព័ន្ធកាមេរ៉ា 3D រួមទាំង Virtual Camera (ចាប់យកចលនាពីសកម្មភាពមនុស្ស)។
៨) ឆ្នាំ ២០១០ Tron: Legacy បង្ហាញពីបច្ចេកវិទ្យាកុំព្យូទ័រ តួអង្គជាប់នៅក្នុងទិដ្ឋភាពហ្គេម។
៩) ឆ្នាំ ២០១២ Prometheus បង្ហាញពីជីវិតជនចម្លែក (Alien) លើលំហមួយ។
១០) ឆ្នាំ ២០១៣ The Machine បង្ហាញពីការបង្កើតមនុស្សយន្តពាក់កណ្តាល ផ្អែកលើបច្ចេកវិទ្យា AI។
១១) ឆ្នាំ ២០១៣ Her បង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងបច្ចេកវិទ្យា ដោយបច្ចេកវិទ្យា AI ពង្រីកឥទ្ធិពលលើចិត្តគំនិតមនុស្ស។
១២) ឆ្នាំ ២០១៣ Pacific Rim បង្ហាញពីការបង្កើតមនុស្សយន្ត បញ្ជាដោយមនុស្សពីរនាក់ស្របផ្លូវចិត្តគ្នា ប្រជែងនឹងបិសាច។
១៣) ឆ្នាំ ២០១៤ Transcendence បង្ហាញពីបច្ចេកវិទ្យា AI ដោយចិត្តគំនិតមនុស្សបន្តមានក្នុងកុំព្យូទ័រ ទោះក្រោយពេលស្លាប់។
១៤) ឆ្នាំ ២០១៤ Interstellar បង្ហាញពី Black Hole។
១៥) ឆ្នាំ ២០១៥ Ex Machina បង្ហាញពីការបំពាក់បច្ចេកវិទ្យា AI នៅក្នុងតួខ្លួនមនុស្សយន្ត៕