មកដឹងមូលហេតុ ខាត់ សុឃីម ប្រកាសលក់ឡាយឡុងសម្ភារៈសម្អាងការទាំងអស់
- 2020-05-25 04:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ ខាត់ សុឃីម ប្រកាសលក់ឡាយឡុងសម្ភារៈសម្អាងការទាំងអស់
ចន្លោះមិនឃើញ
តារាចម្រៀងប្រពៃណី និងសម័យពូកែថ្វីមាត់ អ្នកនាង ខាត់ សុខឃីម នឹងប្រកាសលក់ឡាយឡុងសម្ភារៈសម្អាងការទាំងអស់របស់ខ្លួន ដែលមានតម្លៃដើម ១០ម៉ឺនដុល្លារ មកលក់ត្រឹមតែ២ម៉ឺនដុល្លារ នៅរសៀលនេះ។
អ្នកនាង ខាត់ សុឃីម ប្រាប់ Sabay នៅព្រឹកថ្ងៃទី២៥ ខែឧសភា ថា ហេតុផលចម្បងដែលនាំឲ្យអ្នកនាងផ្ដាច់មុខរបរសម្អាងការនេះចេញ គឺដោយសារតែខ្វះកម្លាំង ឬអ្នកជួយ និងការគ្រប់គ្រងមិនបានជាប់លាប់ ហើយអ្នកនាងក៏ត្រូវការប្រាក់ខ្លះដើម្បីបើកមុខរបរថ្មី ខណៈដែលចំណូលក្នុងគ្រួសារត្រូវបានកាត់បន្ថយក្នុងអំឡុងពេលដែលកូវីដ-១៩ កំពុងរាតត្បាតនេះ។ ប៉ុន្ដែអ្នកនាងនៅតែស្រឡាញ់ និងនៅជាប់ជាមួយនឹងអាជីពសិល្បៈដដែល។
ខាត់ សុឃីម៖ "និយាយទៅមុខរបរសម្អាងការហ្នឹងពិបាកខ្វះកម្លាំងតាំងពីបើកមក តែបងមិនដែលនិយាយ ហើយចំណូលក៏មិនឡើងមិនចុះនៅតែដដែល ទើបសម្រេចផ្ដាច់វាចេញហ្មងទៅ តែបងនៅតែទទួលច្រៀង និងកាត់សក់ដដែល"។
អ្នកនាង ខាត់ សុឃីម បានបើកសម្អាងការនៅផ្ទះរបស់អ្នកនាងផ្ទាល់ដែលមានកម្ពស់ពីរជាន់ ស្ថិតនៅក្បែរផ្សារដេប៉ូ រាជធានីភ្នំពេញ។
ក្រោយពីលក់ឡាយឡុងសម្ភារៈសម្អាងទាំងអស់ដាច់ហើយ អ្នកនាង នឹងជួលទីតាំងទាំងពីរជាន់នេះឲ្យគេ ដើម្បីបានចំណូលខ្លះទៅទប់ទល់នឹងការចំណាយផ្សេងៗ ក្នុងគ្រាហ៍ដែលអ្នកនាងចាត់ទុកថាលំបាកខ្លាំងក្នុងការបោះជំហ៊ានជីវិតថ្មីមួយជំហ៊ានទៀត ទៅកាន់ភាពជោគជ័យ៕