Xu Jiao តួក្មេងប្រុសរឿង "CJ7" មានបំណងប្រាថ្នាមួយដូច ទិនហ្វី ដែរ!
- 2020-05-25 08:45:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xu Jiao តួក្មេងប្រុសរឿង "CJ7" មានបំណងប្រាថ្នាមួយដូច ទិនហ្វី ដែរ!
ចន្លោះមិនឃើញ
"CJ7" ជាខ្សែភាពយន្តដ៏ល្បីនៅអំឡុងឆ្នាំ២០០៨ ដែលបានលើកស្ទួយពន្លកតារាសម្ដែងថ្មី Xu Jiao ឲ្យមានគេទទួលស្គាល់រហូតដល់សព្វថ្ងៃ។ កាលសម្ដែងគ្រានោះ ស្រីស្អាត Xu Jiao បានដើរតួជាកូនប្រុសរបស់តារាសម្ដែង Stephen Chow (ទិនហ្វី) ដែលមានលក្ខណៈបែបកំប្លុកកំប្លែង។ គ្រប់គ្នាបានកោតសរសើរជាខ្លាំងចំពោះទេពកោសល្យក្មេងស្រី Xu ដែលអាចដើរជាតួផ្ទុយភេទបានយ៉ាងរលូនល្អ។
ត្បិតអីជោគជ័យជាមួយអាជីពសម្ដែងតាំងពីវ័យកុមារ តែតារាស្រីវ័យ២២ឆ្នាំរូបនេះមានគោលបំណងធំផ្សេងទៀត ដែលស្រដៀងទៅនឹងលោក Stephen Chow អ៊ីចឹងដែរគឺ ការចាប់អាជីពជាអ្នកដឹកនាំរឿង។ ដោយសារមូលហេតុនេះហើយទើប Xu សម្រេចបន្តការសិក្សារបស់នាងនៅលើទឹកដីអាមេរិកផ្នែកដឹកនាំការសម្ដែងនៅឯសាលា Art Centre College of Design។ Xu និយាយថា៖ "ខ្ញុំចង់បង្កើតភាពយន្តបែបជីវប្រវត្តិ ដែលតម្រូវឲ្យមានការស្រាវជ្រាវ និងការរៀបចំពេលវេលាច្រើន។ ខ្ញុំក៏ចង់ធ្វើភាពយន្តបែបតថភាពសង្គមផងដែរដូចជារឿង "Dying to Survive" ដែលផ្អែកទៅព្រឹត្តិការណ៍ពិតៗ ហើយឆ្លុះបញ្ចាំងអំពីបញ្ហាសង្គមជាក់ស្ដែង"។
និយាយពីការសម្ដែងវិញ Xu Jiao បានរៀបរាប់ថា "CJ7" គឺជារឿងពិបាកបំផុតសម្រាប់នាង ជាពិសេសការដើរតួជាក្មេងប្រុស ហើយណាមួយនាងមិនធ្លាប់មានបទពិសោធន៍ ឬការហ្វឹកហាត់អ្វីសោះឡើយ។ យ៉ាងណាមិញ ព្រោះតែការបង្ហាត់បង្ហាញផ្លូវពី Stephen Chow ទើបនាងអាចធ្វើបានល្អយ៉ាងដូច្នេះ រហូតដល់ទទួលបានទាំងពានរង្វាន់សម្ដែងល្អបំផុតលើកទី២៨ របស់ហុងកុងថែមទៀតផង។ "នៅពេលកំពុងផលិតរឿង CJ7 លោក Chow យកចិត្តទុកដាក់ខ្លាំងណាស់មកលើខ្ញុំ។ គាត់ទាមទារការថតប្លង់នីមួយៗឲ្យល្អបំផុត។ ខ្ញុំពិតជាដឹងគុណគាត់ណាស់ ដែលរើសយកខ្ញុំសម្រាប់តួសម្ដែងមួយនេះ ដែលជាការត្រួសត្រាយផ្លូវទៅកាន់អាជីពសម្ដែង"៕