សម្តេច ស ខេង ប្រាប់ឱ្យរក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនក្រតី ក្នុងការបញ្ចូលទិន្នន័យគ្រួសារក្រីក្រ
- 2020-05-25 07:14:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង ប្រាប់ឱ្យរក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនក្រតី ក្នុងការបញ្ចូលទិន្នន័យគ្រួសារក្រីក្រ
ចន្លោះមិនឃើញ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានប្រាប់ទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរភូមិ ឃុំ សង្កាត់ បានសម្រេចជ្រើសរើសបញ្ចូលក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួលបាននូវបណ្ណសមធម៌សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងនឹងអនុវត្តនាពេលខាងមុខឆាប់ៗនេះ។
សម្តេចក្រឡាហោមបញ្ជាក់ថា ដំណើរការរលូន និងលទ្ធផលនៃការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ សំដៅចូលរួមសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម។
សូមអានបន្ថែមក្នុងលិខិតខាងក្រោម៖