អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
- 2020-05-26 00:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី ២៥ ឧសភា ២០២០ ពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។
សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០២០នេះ ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ឬនៅធនាគារអេស៊ីលីដា ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬនៅតាមធនាគារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព័ត៌មានលម្អិតសូមមើលសេចក្ដីជូនដំណឹងខាងក្រោម៖