ដឹងពេលវេលា​ដែល​ចិន​បាញ់​បង្ហោះ​យានអវកាស​ទៅភពអង្គារ​លើកដំបូង​ក្នុងប្រវត្តិសាស្រ្ត​ហើយ

  • 2020-05-26 02:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ


ចិន នឹង​បាញ់បង្ហោះ​យានអវកាស​ទៅភព​អង្គារជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត នាខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះហើយ។ នេះបើតាម​ការប្រកាស​របស់​ក្រុមហ៊ុន China Aerospace Science and Technology Corporation (CASC) ដែល​ទទួលខុសត្រូវលើគម្រោងនេះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២០។

យាន​អវកាស​ដែលនឹងបញ្ជូនទៅភពអង្គារ មានឈ្មោះថា «Tianwen» ដែលត្រូវចំណាយពេលរាប់ខែ ខណៈពីផែនដី ទៅភពអង្គារ មានចម្ងាយប្រហែល ៥៥លានគីឡូម៉ែត្រ។ វានឹងត្រូវដាក់នៅលើគន្លងភពអង្គារ ហើយ​ទម្លាក់យាន rover ចុះចតលើភព ដើម្បីរុករក និង​វិភាគ​ផ្ទៃដី។

រូបគំរូ

បេសកកម្មភពអង្គារ គឺស្ថិតក្នុងចំណោមគម្រោង​អវកាស​ថ្មីៗរបស់​ចិន ដោយក្រៅពីនោះចិន ក៏គ្រោងដាក់មនុស្ស​ជាន់ដីភពព្រះចន្ទ និង​សង់ស្ថានីយអវកាសផ្ទាល់ខ្លួន ក្នុងឆ្នាំ​២០២២ផងដែរ។

គួររំលឹក​ថា ចិន​បានទទួលជោគជ័យរួចមកហើយក្នុងការក្លាយជាប្រទេសដំបូងគេ​ដែល​ដាក់យានចុះចតនៅផ្នែកម្ខាងងងឹតនៃភពព្រះចន្ទ កាលពីខែមករា ឆ្នាំ​២០១៩៕

ប្រភព៖ Bangkokpost

;