មេទ័ពអ៊ីរ៉ង់ ប្រកាស​បញ្ចប់​យុគសម័យ​ទ័ពអាមេរិក​នៅឈូង​សមុទ្រពែរ្ស

  • 2020-05-26 03:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេបញ្ជាការរង​កងទ័ព​អ៊ីរ៉ង់ នាយ​ឧត្តមសេនីយ៍ Yadollah Javani បាន​បញ្ជាក់​កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​ថា យុគសម័យ​នៃ​វត្តមាន​ទ័ព​អាមេរិក ក្នុង​ឈូង​សមុទ្រ​ពែរ្ស កំពុង​ខិតជិត​មកដល់ទី​បញ្ចប់​ហើយ។

ការ​ថ្លែងនេះ ធ្វើឡើង​ក្រោយពេលដែលអាមេរិក មិនអើពើនឹងការតវ៉ារបស់​អ៊ីរ៉ង់ ជុំវិញ​ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​ក្នុងឈូងពែរ្ស កាលពី​ពេលថ្មីៗនេះ។

លោក Yadollah Javani បាន​សង្កត់​ធ្ងន់ថា អ៊ីរ៉ង់ និង​ប្រទេស​ដទៃទៀត​ក្នុងតំបន់ គឺ​មានសមត្ថភាព​ឥតខ្ចោះទៅហើយ ក្នុងការ​រក្សា​ស្ថិរភាព​សន្តិសុខនៃឈូងសមុទ្រនេះ ហើយ​មិនចាំបាច់ត្រូវការ​វត្តមានយោធាអាមេរិក​ទៀតឡើយ។

លោក​បាន​អះអាង​បន្ថែមទៀត​យ៉ាងដូច្នេះថា៖ «អ៊ីរ៉ង់ ឥឡូវនេះ​បាន​បង្កើតអំណាចតំបន់ ហើយកំពុងប្រែក្លាយ​ទៅជា​អំណាចសកល។ ថ្ងៃនេះ អាមេរិក​លែង​ជាមហាអំណាច​ដល់អតីតកាល​ទៀតហើយ និង​មិនអាចគាបសង្កត់​លើប្រទេស​ណាទៀត​នោះទេ»៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;