អ៊ីតាលី ឈ្នះពាន eEuro 2020 ក្រោយស៊ុតចុងម៉ោងលើក្រុមជម្រើសជាតិ ស៊ែប
- 2020-05-26 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីតាលី ឈ្នះពាន eEuro 2020 ក្រោយស៊ុតចុងម៉ោងលើក្រុមជម្រើសជាតិ ស៊ែប
ចន្លោះមិនឃើញ
នៅវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិ អ៊ីតាលី លេងទល់នឹងក្រុមជម្រើសជាតិ ស៊ែបីបានបញ្ចប់ទៅដោយលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ eEuro 2020 tournament រៀបចំឡើងដោយ UEFA ។
ក្រោយឆ្លងកាត់ វគ្គសន្សំពិន្ទុតាមពូល B អ៊ីតាលី ឈរលេខ ១ ។ លុះឡើងដល់វគ្គ ៨ ក្រុមស៊ីក្រុម អ៊ីស្រាអែល ២-០ និងបន្តឈ្នះ បារាំង ២-០ នៅវគ្គ ៤ ក្រុមចុងក្រោយ។ ការប្រកួត ៤ ជុំនៅវគ្គផ្ដាច់ព្រ័ត្រ អ៊ីតាលី ឈ្នះ ៣ ដង រីឯស៊ែបឈ្នះ ១ ដង។
រឹតតែពិសេសទៀតនោះ នៅជុំទី ៤ អ៊ីតាលី យកឈ្នះដោយបាល់ចុងម៉ោងនាទី ៩០+ ដោយកីឡាករឆ្នើម Insigne របស់ Napoli ។
របៀបរៀបទម្រង់ប្រកួត គឺដូចគ្នាទៅនឹងការប្រកួតផ្ទាល់លើទីលាន ដូច្នោះដែរ ពោលគឺ គិតចាប់ពីវគ្គសន្សំពិន្ទុតាមពូល និងជម្រុះ ដល់វគ្គបន្តបន្ទាប់ៗទៀត ដើម្បីរកក្រុមគ្រងជើងឯក ដោយលេងជាមួយនឹងដៃហ្គេម Play Station 4 ដោយប្រើប្រាស់កម្មវិធី PES របស់ក្រុមហ៊ុន Konami ៕
ទស្សនាវីដេអូ ពេញខាងក្រោម(វគ្គផ្តាច់ព្រ័ត្រនាទី 8:04 ចុច Watch on YouTube)៖